ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
តើ​ចុងភៅ​ក្នុងព្រៃ និង​ចុងភៅ​ក្នុង​ទីក្រុង ខុសគ្នា​ដូចម្ដេច​?
17, Apr 2020 , 8:59 am        
រូបភាព
​កោះកុង (​ជី​ផាត​)៖ ចុងភៅ​ព្រៃ ជា​ចុងភៅ​ដែល​ចម្អិន​អាហារ​ក្នុងព្រៃ សម្រាប់​ឲ្យ​ភ្ញៀវទេសចរ​ទទួលទាន​នៅពេល​ធ្វើដំណើរ​ផ្សងព្រេង​។ សេវាកម្ម​ចុងភៅ​ព្រៃ​នេះ មាននៅ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ដែល​ស្ថិតនៅក្នុង​ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​។ បើតាម​លោក ទុយ វណ្ណៈ មគ្គទេសក៍​ទេសចរ ចុងភៅ​ព្រៃ​នេះ ធ្វើ​ម្ហូប​តាម​រដូវ​កាលដែល​សម្បូរ​រុក្ខជាតិ​និង​បន្លែ​ដុះ​នៅក្នុង​ព្រៃ​។ ជាពិសេស​ចុងភៅ​ព្រៃ ស្គាល់​រុក្ខជាតិ​ជាច្រើន​នៅក្នុង​ព្រៃ​ដែល​អាច​យកមក​ធ្វើ​ម្ហូប​បាន​។

 
 
​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត មាន​បម្រើ​សេវាកម្ម​ជាច្រើន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទាំង​សេវា​នាំ​ភ្ញៀវ និង​ស្នាក់នៅ ហើយ​ក្នុងនោះ​ក៏មាន​សេវាកម្ម​ចុងភៅ​ធ្វើ​ម្ហូប​នៅក្នុង​ព្រៃ ដែល​ប្រជា​សហគមន៍​នៅ​ទីនោះ​ហៅថា «​ចុងភៅ​ព្រៃ​»​។ ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុមការងារ​កម្ម​វិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក ទុយ វណ្ណៈ បញ្ជាក់ថា​៖ «​នៅពេលដែល​ភ្ញៀវទេសចរ មាន​គម្រោង​ស្នាក់នៅ​ក្នុងព្រៃ នោះ​នឹងមាន​ចុងភៅ​ព្រៃ​ទៅជា​មួយ ដើម្បី​ចម្អិន​ម្ហូបអាហារ​ឲ្យ​ពួកគាត់​។ ចុងភៅ​ព្រៃ អាច​ផ្សំ​បន្លែ​ធម្មជាតិ និង​រុក្ខជាតិ​មួយចំនួន​ដែល​ដុះ​នៅក្នុង​ព្រៃ​យកមក​ធ្វើជា​ម្ហូប​។ ហើយ​រដូវ​ណា​ដែល​សម្បូរ​ត្រី​វិញ ចុងភៅ​ព្រៃ​នឹង​នាំ​ភ្ញៀវ​ទៅ​ស្ទូចត្រី​យកមក​អាំង​ហូប​»​។​
 
​ដើម្បី​ជ្រាប​ច្បាស់​ពី​តួនាទី​ចុងភៅ​ព្រៃ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ទុយ វណ្ណៈ មគ្គទេសក៍​ទេសចរ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​ដូចតទៅ​៖ 
 

​សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង Fresh News និង​គាំទ្រ​ដោយ​ក្រសួង​ទេ​ចរណ៍ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍ ដែល​គេ​មិនសូវ​ស្គាល់​តំបន់​ទេសចរណ៍​សក្តានុពល ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕
 

Tag:
 កោះកុង​
  ជី​ផាត​
  ចុងភៅ​ព្រៃ​
  «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»
© រក្សាសិទ្ធិដោយ thmeythmey.com