ជាតិ
អត្ថបទពាណិជ្ជកម្ម
​ការប្រគំ​តន្ត្រី​យក្ស​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រ​នៅ​កំពង់ចាម មាន​អ្នកទស្សនា​យ៉ាងច្រើន​កុះករ​
20, Apr 2019 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ចាម​៖​ការប្រគំ​តន្ត្រី​យក្ស​នៃ​កម្មវិធី​កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទី​ពីរបាន​កក្រើក​ក្រុង​ប៉ោយប៉ែត​ដោយមាន​ការចូលរួម ទស្សនា​យ៉ាង​ភ្លូកទឹកភ្លូកដី ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ចាម និង​មកពី​បណ្តា​ស្រុក​ជាច្រើន នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែលមានរ​យៈ​ពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៩​។​
 
​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​បាននាំគ្នា​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​ស្រា​បៀរ​អាន់​ឆ័​រ ជា​លក្ខណៈ​គ្រួសារ  និង​មិត្ត​ភ័ក្តិ​នៅ​ផ្តុំគ្នា រង់ចាំ​ទស្សនា​កម្មវិធី​នេះ ដោយ​អ្នកខ្លះ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ ដែល​បាន​ទិញ​ពី​ស្តង់​ស្រា​បៀរ​អាន់​ឆ័​រដែ​លលក់​ក្នុងតម្លៃ ប្រូ​ម៉ូ​សិន​ពិសេស រីឯ​អ្នក​ខ្លះទៀត​ជជែក​គ្នា​លេង​យ៉ាង​សប្បាយរីករាយ​។​


 
​កម្មវិធី​ពិសេស​នេះ​បានចាប់ផ្តើម​ចាប់ពី​ម៉ោង ៨ យប់​តទៅ​ដោយ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ស្រា​បៀរ​អាន់​ឆ័​រ​។ ការប្រគំ​តន្ត្រី​នេះ​មានការ​ចូលរួម​សម្តែង​ដោយ​តារាចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​តារាចំរៀង​កំពុង​និយម​ជាច្រើនរូប​ទៀត ដែល​បាន​ច្រៀង​បទ​មនោសញ្ចេតនា​ផង និង​បទ​ញ៉ាក់​ជាច្រើន​បទ ដែល​បានធ្វើ​ឲ្យ​អ្នកចូលរួម មាន​អារម្មណ៍​សប្បាយរីករាយ​ក្រៃលែង ជាពិសេស​រាំ​កម្សាន្ត ច្រៀង​តាម និង​ស្រែក​ហ៊ោ​គ្រប់គ្នា ពេញមុខ​ឆាក​តន្ត្រី យ៉ាង​កក្រើក​ខេត្តកំពង់ចាម នា​ត្រី​កាលនោះ​។​


 
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍​ពិសេស​នេះ សូម​ចូល​មើល​ទំព័រ​ហេ្វ​ស​បុក​របស់​ស្រា​បៀរ​អាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/ ។ 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕








 
 

© រក្សាសិទ្ធិដោយ thmeythmey.com