ជាតិ
លោក សម រង្ស៊ី​៖​ទៅ​ស្រុក​យើង​វិញ​! ទៅ​ស្រុក​យើង​វិញ​! ខ្ញុំ​ទៅជា​មួយ​បងប្អូន​នៅ​កូរ៉េ ថៃ​!
21, Apr 2019 , 11:56 am        
រូបភាព
លោក សម រង្ស៊ី អតីតមេដឹកនាំគណៈបក្សសង្រោះជាតិ
លោក សម រង្ស៊ី អតីតមេដឹកនាំគណៈបក្សសង្រោះជាតិ
​ភ្នំពេញ​៖ លោក សម រង្ស៊ី បាន​ប្តេជ្ញាចិត្ត​ចំពោះមុខ​អ្នកចូលរួម​មហា​បាតុកម្ម «​ពន្លឺ​ភ្លើងទៀន​»​រាប់ពាន់នាក់ ទីក្រុង​ក្វាង​យូ​នៃ​ប្រទេស​ខាងត្បូង​កាលពី​ថ្ងៃទី​២០ ខែមេសា ថា​លោក​នឹង​វិលត្រឡប់​ទៅ​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​។ ជាមួយគ្នានេះ លោក បាន​បបួល​យុវជន​និង​ពលករ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ ឱ្យទៅ​ប្រទេស​កម្ពុជា ជាមួយ​លោក​ផងដែរ​។

 
​សូម​ស្តាប់​សំឡេង លោក សម រង្ស៊ី​៖
 


 
«​ទៅ​ស្រុក​យើង​វិញ​! ទៅ​ស្រុក​យើង​វិញ​!» នេះ​ជា​សម្រែក​តាម​ឧ​ឃោស​ន​សព្ទ​របស់​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ អមដោយ​សារ​ការ​បន្ទ​រ​ពីក្រោយ នា​មហា​បាតុកម្ម «​ពន្លឺ​ភ្លើងទៀន​» នៅ​ក្វាង​យូ ប្រទេស​កូរ៉េខាងត្បូង​។ 
 
​មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ​បាន​បន្ត​និយាយ​ដូច្នេះ​«​ខ្ញុំ​ទៅជា​មួយ​បងប្អូន ក្មួយៗ​នៅ​ប្រទេស​កូរ៉េ ក្មួយៗ​នៅ​ប្រទេស​ថៃ និង​ក្មួយៗ​នៅ​គ្រប់​ប្រទេស​ដែល​ទៅ​កម្ពុជា​ជាមួយ​ខ្ញុំ​។ យើង​ទៅ​បំផុស កម្លាំង​ស្នេហា​ជាតិ​ក្នុងប្រទេស​កម្ពុជា​»​។  នេះ​ជា​សម្រែក របស់លោក សម រង្ស៊ី ។​
 
​សូមបញ្ជាក់ថា លោក សម រង្ស៊ី រួមទាំង​សហការី​របស់លោក បាន​ទៅដល់​កូរ៉េខាងត្បូង​កាល​ថ្ងៃទី​១៩​ខែមេសា ឆ្នាំ​២០១៩ នេះ​បើ​យោងតាម អ្នកស្រី មូរ សុខ​ហួរ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា «​លោក​ប្រធាន  សម  រង្ស៊ី  បានធ្វើ​ដំណើរ​មកដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ ហើយនឹង​បន្ត​មក​ប្រទេស​កំណើត​របស់គាត់ ក្នុងពេល​ឆាប់ៗ​នេះ​។ សូម​បងប្អូន ខ្មែរ​ពិសេស​យុវជន​ត្រៀម​ទទួល​លោក​ប្រធាន  ដើម្បី​សង្គ្រោះ​ប្រទេស​យើង​»​។​
 
 
​នាឱកាស​នោះ លោក សម រង្ស៊ី ក៏បាន​ទទួល​ពានរង្វាន់​ជា​ជើងឯក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា (Champion of Democracy in Cambodia) ដែល​ផ្តល់​ឲ្យ​ដោយ​អង្គការ​កូរ៉េ​ឈ្មោះ វេទិកា​សិទ្ធិមនុស្ស និង​សន្តិភាព អាស៊ី (Asia Human Rights and Peace Forum) ផងដែរ​៕
 

Tag:
 ជាតិ​
 ​សង្គម​
  នយោបាយ​
  ពលករ​
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com