ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
អត្ថប្រយោជន៍​៥​យ៉ាង​ល្អ​បំផុត នៃ​ការ​រស់នៅក្នុង​បុរី​
21, Apr 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​សព្វថ្ងៃនេះ​កំណើន​នៃ​ការអភិវឌ្ឍ​បុរី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ម្យ៉ាងវិញទៀត​ប្រជាជន​កម្ពុជា ក៏មាន​ទំនោរ​ខ្លាំង​ក្នុងការ​រស់នៅក្នុង​បុរី​។ ទំនោរ​ទាំងនេះ អាច​បណ្តាលមកពី​កត្តា​ជាច្រើន​សំខាន់ៗ​មួយចំនួន​។​

​ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការរស់នៅ​ក្នុង​បុរី ដែល​បាន​ទាក់ទាញ​មនុស្ស​ភាគច្រើន​អោយ​ជម្រើស​រើស​លំនៅដ្ឋាន​ប្រភេទ​នេះ​៖
 
១. សន្ដិសុខ និង​សុវត្ថិភាព​

​ជាទូទៅ​បុរី មាន​របង​បិទ​ជិត និង​មាន​សន្ដិសុខ​យាម អាច​ការពារ​២៤​ម៉ោង​។ ដូចនេះ​ប្រសិនបើ​មាន​ភ្ញៀវ​មកលេង​ផ្ទះ ឬ​ភ្ញៀវ​ត្រូវ​ចូល​ខាងក្នុង​គម្រោង​រប​ស់បុ​រី សន្ដិសុខ​នឹង​សួរ​ពី​គោលបំណង​របស់​ភ្ញៀវ​ទាំងនោះ បើសិន​សន្ដិសុខ​មិន​ស្គាល់​។ អ្នក​អាច​ចត​ឡាន ឬ​ម៉ូតូ​ដោយ​មិនបាច់​បារម្ភ​ពី​ការបាត់បង់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បុរី​មាន​ភាពល្អប្រសើរ​សម្រាប់​អ្នក​ដែលមាន​កូនតូចៗ ពីព្រោះ​អ្នក​មិនសូវ​ជា​បារម្ភ​ពី​កូន​របស់​អ្នក នៅពេល​ពួកគេ​រត់​លេង ដោយសារ​មិនសូវ​មានការ​ធ្វើចរាច​រណ៍ និង​មិន​ងាយ​ជួប​ជាមួយ​អ្នក​មិន​ស្គាល់​អត្ដ​សញ្ញាណ នោះទេ​។​
 
២. មាន​ភាពជា​សហគមន៍​

​អត្ថប្រយោជន៍​របស់​អ្នករស់នៅ​ក្នុង​បុរី គឺមាន​ភាពជា​សហគម​ន៍ ដោយ​ម្ដងម្កាល នៅក្នុង​បុរី រមែង​មាន បុណ្យទាន ឬ​កម្មវិធី​បែប​សហគមន៍ សម្រាប់​អ្នករស់នៅ​ក្នុង​បុរី​ជួបជុំគ្នា និង​ស្គាល់គ្នា​។​
 
​ការដែល​មានកម្ម​វិធី​ទាំងនោះ បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្នុង​បុរី​ស្គាល់​អ្នកជិតខាង និង​ញ៉ាំង​ឲ្យ​គ្រប់គ្នា មាន​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយនឹង​អ្នកជិតខាង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅក្នុង​បុរី​មាន​កន្លែង​ធំ​ទូលាយ​សម្រាប់ធ្វើ​កម្មវិធី​ជួបជុំ​ផងដែរ ដែល​ទាំងនេះ​អាច​ផ្ដល់​ភាពងាយស្រួល​សម្រាប់​អ្នករស់នៅ​បង្កើន ភាពស្និទ្ធស្នាល និង​ជឿជាក់​គ្នា​ទៅវិញទៅមក​។​

៣. គ្មាន​ចរាចរណ៍​ស្មុគស្មាញ និង​គ្មាន​សំឡេង​រំខាន​

​គុណប្រយោជន៍​មួយទៀត​របស់​បុរី គឺ​នៅក្នុង​បុរី​គ្មាន​ចរាចរណ៍​មមាញឹក ឬ​មាន​ឡាន ម៉ូតូ​ដែល​បើកបរ​លឿនៗ​នោះទេ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សុវត្ថិភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុង​បុរី គឺ​គ្មាន​សំឡេង​រំខាន​ពី​ចរាចរណ៍​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​។ ការរស់នៅ​ក្នុង​បុរី និង​ផ្ដល់នូវ​ផាសុកភាព និង​ភាពស្ងប់ស្ងាត់ ដែល​ខុសពី​ការរស់នៅ​ក្រៅ​បុរី ដែល​ទទួល​សំឡេង​រំខាន ពី​ទីក្រុង​ដ៏​មមាញឹក​។​

 ៤. មាន​បរិស្ថាន​ល្អ​

​ក្នុង​បុរី​តែងតែ​ដាំ​ដើមឈើ និង​សួនច្បារ សម្រាប់​អ្នករស់នៅ​ប្រើប្រាស់ និង​កម្សាន្ត​។ ដោយសារ​ក្នុង​បុរី គ្មាន​ចរាចរណ៍​រញ៉េរញ៉ៃ គ្មាន​ផ្សែង​បំណុល ដូចនេះ​បរិស្ថាន ក្នុង​បុរី​មាន​ភាព​បរិសុទ្ធ ហើយ​បូករួម​នឹងមាន​ដើមឈើ​ច្រើន ធ្វើ​ឲ្យ​អ្នករស់នៅ​អាច​រស់នៅក្នុង​ទទួលបាន        បរិស្ថាន​ដែល​ល្អ​។​
 
៥. បង្កើន​គុណភាព​នៃ​ការរស់នៅ​

​ភាពងាយស្រួល​ជាងគេ​ក្នុងការ​រស់នៅក្នុង​បុរី អ្នករស់នៅ​អាច​ទទួលបាន​នូវ​កន្លែង​កម្សាន្ត ដូចជា​ក្លិប​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​ក្មេង​លេង សួនច្បារ​បៃតង  និង​កន្លែង​ធំ​ទូលាយ ក្នុង​ការធ្វើសកម្មភាព​ផ្សេងៗ​។ ដោយ​កន្លែង​ទាំងនោះ អ្នក​មិនចាំបាច់​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ទៅណា​ឆ្ងាយ​ទេ គឺអាច​ទទួលបាន​នៅក្នុង​បុរី​តែម្ដង​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 ជាតិ​
 ​សេដ្ឋកិច្ច​
 ​អចលនទ្រព្យ​
 ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com