អន្តរជាតិ
អ្នក​ស្លាប់​ដោយសារការបំផ្ទុះនៅស្រីលង្កា កើនដល់ជិត១៦០នាក់ ក្នុងនោះ​៣៥នាក់ជាជន​បរទេស
21, Apr 2019 , 4:04 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​វិហារ​ចំនួន​៣ សណ្ឋាគារ​លំដាប់​ខ្ពស់​ចំនួន​៣​ផ្សេងទៀត នៅ​ក្រុង Colombo ប្រទេស​ស្រីលង្កា បាន​រង​ការវាយប្រហារ​នៅ​ថ្ងៃអាទិត្យ​នេះ ចំពេល​នៃ​ពិធីបុណ្យ Easter Sunday តាម​ប្រពៃណី​សាសនា​គ្រិស្ត​។​



AFP បាន​ផ្សាយតុល្យការនា​រសៀលថ្ងៃដដែលនេះថា ចំនួនអ្នក​ស្លាប់​បាន​កើន​ដល់យ៉ាងហោច​ណាស់​១៥៦នាក់ ក្នុងនោះមាន​៣៥នាក់ ជាជន​បរទេស។ បើតាម​ប្រភពពីមន្ទីរពេទ្យ អាមេរិក អង់គ្លេស និងហូឡង់ ស្ថិត​ក្នុងចំណោម​ជន​បរទេស​ដែលបានស្លាប់។

អ្នកនាំពាក្យ​ប៉ូលិស​ស្រីលង្កា ក៏បាន​ឲ្យ​ដឹង​ផងដែរថា ក្រៅពី​ការបំផ្ទុះ​កាលពីពេល​ព្រឹក ករណី​ថ្មីមួយទៀតបាន​កើតឡើង ដែល​បណ្តាលឲ្យមនុស្ស​ស្លាប់ពីរនាក់ផងដែរ។

​ទីតាំង​កន្លែងកើតហេតុ សុទ្ធតែ​ទទួលរង​ការ​បំផ្ទុះ ខណៈ​អាជ្ញាធរ​ស្រីលង្ការ មិនទាន់​រកឃើញ​ពី​មូលហេតុ​នោះឡើយ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បាន​ថ្កោលទោស​ចំពោះ​ការវាយ​ប្រហារទាំងនោះ ដែលជាសកម្មភាព​ហិង្សាប្រឆាំងនឹង​ព្រះវិហារ និង​សណ្ឋាគារនៅស្រីលង្កា។ តាមរយៈ Twitter របស់ខ្លួន លោកស្រី May បាន​ចូលរួម​រំលែកទុក្ខ​ដល់​ក្រុមគ្រួសាររងគ្រោះ៕




Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com