ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ប្រាសាទបន្ទាយទ័ពដែលនៅមានបន្សល់ពិដានឈើជាប់រហូតមកដល់សព្វថ្ងៃ
21, Apr 2019 ,
6:59 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
បន្ទាយមានជ័យ៖ ប្រាសាទបន្ទាយទ័ពសព្វថ្ងៃស្ថិតនៅក្នុងភូមិថ្នល់ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ប្រាសាទនេះស្ថិតនៅខាងជើងស្រុកថ្មពួកចម្ងាយ ៨គ.ម នៅខាងកើតផ្លូវលេខ៥៦ ចម្ងាយ៦គ.ម.។
តាមរយៈអ្នកស្រាវជ្រាវជនជាតិបារាំងគឺលោក អេជេន អៃម៉ូនីញ៉េ កាលពីឆ្នាំ១៩០០ អ្នកស្រុកហៅថា ប្រាសាទបន្ទាយទាប ( ពាក្យ «បន្ទាយ» ចំពោះខ្មែរជាអ្នកស្រុកនៅអង្គរមានន័យថា «កំពែង» ទោះជាធ្វើពីថ្ម ឬក៏លើកដីធ្វើជាទំនប់ព័ទ្ធក៏ដោយ)។ គឺជាការពិតប្រាសាទនេះមានកំពែងធ្វើពីថ្មបាយក្រៀម និងកំពែងដី មានកម្ពស់ទាបពិតមែន ប៉ុន្តែសព្វថ្ងៃនេះអ្នកស្រុកហៅក្លាយទៅជា «បន្ទាយទ័ព» ទៅហើយ។
ប្រាសាទនេះពុំមានសិលាចារឹកបញ្ជាក់ពីកាលបរិច្ឆេទ និងរាជ្យស្ដេចសាងសង់ទេ ប៉ុន្ត អ្នកស្រាវជ្រាវខ្មែរ និងបរទេស សិក្សាតាមរយៈសំណង់ស្ថាបត្យកម្ម, រចនាបថសិល្បៈ, និងសំណល់បដិមាមាននៅក្នុងបរិវេណប្រាសាទលោកយល់ថា៖ ប្រាសាទនេះប្រហែលជាកសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទកសាងនៅក្នុងកំពែងចំនួន៤ជាន់៖ ១. កំពែងខាងក្រៅជាដី (កំពែងទី៤) មានរាងស្ទើរជាចតុកោណស្មើ ជ្រុងនីមួយៗមានប្រវែង២២០០ម៉ែត្រ ២. កំពែងទី៣ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង មានបណ្ដោយប្រវែង៨០០ម៉ែត្រ ទទឹងប្រវែង៥០០ម៉ែត្រ ៣. កំពែងទី២ ធ្វើពីថ្មបាយក្រៀមមានរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង១៥០ម៉ែត្រ ទទឹងប្រវែង១១០ម៉ែត្រ កម្ពស់ប្រវែង១ម៉ែត្រ គឺជាខឿនទី១របស់ប្រាសាទ ព័ទ្ធពីក្រៅដោយកសិន្ធុធំមួយ។ និងទី៤. កំពែងទី១មានរាងចតុកោណស្មើ មានជ្រុងនីមួយៗប្រវែង៧០ម៉ែត្រ កម្ពស់ប្រវែង២,៥ម៉ែត្រ គឺជាខឿនទី២របស់ប្រាសាទ។
ប្រាសាទនេះកសាងដោយប្រើប្រាស់ថ្មមានក្បាច់ចម្លាក់ស្រាប់ គឺជាថ្មរបស់ប្រាសាទចាស់ណាមួយនៅក្បែរនោះ មានប្រាង្គធំៗ ហើយខ្ពស់ៗមានកម្ពស់ប្រហែល៣៥ម៉ែត្រ។ ប្រាសាទមានប្រាងចំនួន៥ ប្រាង្គធំនៅកណ្ដាល រីឯប្រាង្គតូចបួនផ្សេងទៀតនៅចំទិសទាំងបួន មាននាទីជាខ្លោងទ្វារ ហើយភ្ជាប់មកប្រាង្គកណ្ដាលដោយរោងទង។ ប្រាសាទនេះមាននៅសល់ធ្នឹម និងពិដានធ្វើពីឈើមានឆ្លាក់ក្បាច់ត្របកឈូកជាលំអ ពិដានឈើនេះបានបាត់បង់ខ្លះនៅពេលធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ១៩៩៧៕
អត្ថបទស្រាវជ្រាវ៖ លោក ខៀវ ច័ន្ទ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រាសាទបន្ទាយទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
39 នាទី
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម