ជាតិ
អត្ថបទពាណិជ្ជកម្ម
មានឱកាស​ឈ្នះ​រង្វាន់ ZOOMER X ពី​សំបកកេសភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង​ទឹកបរិសុទ្ធ​កម្ពុជា​!
21, Apr 2019 , 12:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  បន្ទាប់ពី​រយៈពេល​ជាង ១​ខែ ដែល​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប រួមជាមួយ​ទឹកបរិសុទ្ធ​កម្ពុជា បានផ្តល់​ជូន​នូវ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស របស់ខ្លួន​សម្រាប់​អ្នកលក់​បន្ត និង អតិថិជន​ដែល​ទិញ​ទាំង​កេសៗ​សម្រាប់​ពិសា​ជា ប្រចាំ ដោយមាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ ZOOMER X ជា​រៀងរាល់ខែ​នោះ ឥឡូវ នេះ ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែលជា​ម្ចាស់​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត ខាងលើ​បានប្រកាស​ធ្វើ​ការចាប់​រង្វាន់​ជា​លើកដំបូង​នៅ​ថ្ងៃទី ២៦ ខែមេសា ខាងមុខ នេះហើយ សម្រាប់​អ្នក​ដែល​បាន​កាត់​សំបក​កេស​ភេសជ្ជៈ​ខាងលើ ហើយ​បំពេញ ឈ្មោះ ដាក់​ក្នុង​ធុង​ឆ្នោត​នៅតាម​ហាង ឬ តូប​លក់​ចាប់ហួយ​នានា​ទូទាំង​ព្រះរាជា ណា​ចក្រ​កម្ពុជា កន្លងមក​។
 
​ការចាប់​រង្វាន់​នេះ​នឹងធ្វើ​ឡើយ​ដោយ​សុ​ក្រិត​បំផុត​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស​អេ​ជ​ឌី ចាប់ពី​ម៉ោង ៦ ទៅដល់ ៨​ល្ងាច ថ្ងៃ​សុក្រ​ខាងមុខនេះ ហើយ​ចំនួន​រង្វាន់​ម៉ូតូ​ដែល ត្រូវ​ចាប់​នេះ​មាន​រហូត​ទៅដល់ ៥០ គ្រឿ​ឯណោះ​។ 


 
​លោកស្រី គង់ កុសល នាយក​គ្រប់គ្រង​ទីផ្សារ​ផលិតផល​ខាងលើ​បានបញ្ជាក់​អោយ ដឹងផង​ដែរ​ថា “​កម្មវិធី​កាត់​សំបក​កេស ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X ៣០០​គ្រឿង នេះ​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី ១៥ ខែ​មិនា ឆ្នាំ ២០១៩ មក​ម្លេះ ហើយ​ការផ្តល់ជូន​នេះ នឹងមាន​រយៈពេល ៦​ខែ ពេញ​រហូតដល់​ខែកញ្ញា ឆ្នាំ ២០១៩ ឯណោះ ដោយ​ក្នុង ១​ខែ យើង​នឹងធ្វើ​ការចាប់​រង្វាន់​ធំ​ម៉ូតូ ZOOMER X ចំនួន ៥០​គ្រឿង សម្រាប់​អ្នក លក់​បន្ត ឬ អតិថិជន​ដែល​ទិញ​ទាំង​កេសៗ​សម្រាប់​ពិសា​ប្រចាំថ្ងៃ និង កម្មវិធី​ជប់លាង ផ្សេងៗ​របស់​ពួកគេ​។​” 


 
​លោកស្រី​ក៏បាន​ផ្តាំផ្ញើរ​អោយ​អតិថិជន​ដែល​បានដាក់​សំបក​កេស​ចូលក្នុង​ធុង​ឆ្នោត ទាំងអស់ រង់ចាំ​ធ្វើការ​ផ្ទៀង​ឈ្មោះ​របស់ខ្លួន​ពេល​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​បរិច្ឆេទ​ក្នុង កម្មវិធី និង ទូរទស្សន៍​ហង្ស​មាស​ខាងលើ​ផងដែរ ហើយ​អ្នកឈ្នះ​រង្វាន់​ទាំងអស់​ទំនាក់ទំនង​បើក​រង្វាន់ តាមរយៈ​ភ្នាក់ងារ​សេវាកម្ម​អតិថិជន​ទូរស័ព្ទ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២​។ 


 
​សូមបញ្ជាក់​បញ្ជី​ឈ្មោះ​លទ្ធផល​អ្នកឈ្នះ​រង្វាន់​ខា​ង​លើ​ក៏​នឹងមាន​ការប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ភេសជ្ជៈ​នីមួយៗ រួមជាមួយ​សារពត៌មាន​អន​ឡាញ FreshNews, KBN, ដើមអម្ពិល​, ThmeyThmey និង កម្ពុ​ជាថ្មី​ផងដែរ នៅ​២​ថ្ងៃ​បន្ទាប់ពី​កម្មវិធី​ទូរទស្សន៍​។​









© រក្សាសិទ្ធិដោយ thmeythmey.com