អន្តរជាតិ
លក្ខណៈពិសេស​ទាំង​៦​របស់​ខេត្ត​ក្វាង​ស៊ី​
21, Apr 2019 , 8:29 pm        
រូបភាព
​ណាន​នី​ង​-​ចិន​៖ ខេត្ត​ក្វាង​ស៊ី ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ហើយ​ជា​ខេត្ត​តែមួយគត់​ដែលមាន​ផ្លូវ​សមុទ្រ​ជាប់​នឹង​អាស៊ាន​។ ក្វាង​ស៊ី មាន​ប្រជាជន​ប្រមាណ​៥៦​លាន​នាក់ និង​មាន​ផ្ទៃដី​ប្រមាណ ២៣.៧៦​ម៉ឺន​គីឡូម៉ែត្រ​ការេ​។ ខេត្ត​ក្វាង​ស៊ី ជា​ខេត្ត​ដែលមាន​ជាប់​ចំណាត់ថ្នាក់​ទី​២​ក្នុងប្រទេស​ចិន ដោយមាន​ព្រៃឈើ​ច្រើន​។



​ខេត្ត​ក្វាង​ស៊ី មាន​លក្ខណៈពិសេស​ដូចជា​៖ 
 
១. ទេសភាព​ស្រស់ស្អាត​៖ ខេត្ត​ក្វាង​ស៊ី​ជា​តំបន់​ដែលមាន​បរិស្ថាន​អេកូ​នៅ​ទូទាំងប្រទេស​ចិន​។ ក្វាង​ស៊ី មាន​៤​រដូវ​ក្នុង​១​ឆ្នាំ ដែល​សម្បូរ​ផ្កា និង​ផ្លែឈើ ហើយ​មាន​ព្រៃឈើ​គ្របដណ្ដប់​ចំនួន ៦២,២​ភាគរយ ដោយ​ជាប់​ចំណាត់ថ្នាក់​ទី​៣ ក្នុងប្រទេស​ចិន​។​
 
២. គោលនយោបាយ​បើកចំហ​៖ ក្វាង​ស៊ី ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​រង្វង់​សេដ្ឋកិច្ច​ចិន​ខាងត្បូង និង​រង្វង់​ស​ដ្ឋ​កិច្ច​អាស៊ាន ដែលជា​ផ្លូវ​ទៅកាន់​សមុទ្រ​ដ៏​ងាយស្រួល​ជាងគេ និង​ជាទី​តាំង​ភូមិសាស្ត្រ​សម្រាប់​អនុវត្ត​គោលនយោបាយ​បើកចំហ​។ 
 
៣. ក្វាង​ស៊ី មាន​ថាមពល​ខ្លាំងក្លា​៖ ក្វាង​ស៊ី ជា​តំបន់​មួយ​ដែលមាន​ថាមពល​ខ្លាំងក្លា ដោយ​ក្នុង​ផែនការ​៥​ឆ្នាំ​លើក​ទី​១២ សេដ្ឋកិច្ច​ក្វាង​ស៊ី​បាន​កើន​ដល់​១០.១​ភាគរយ ដែល​លើសពី​ប្រទេស​ចិន​ជា​មធ្យម​ចំនួន ២.២​ភាគរយ​។ 
 
៤. ក្វាង​ស៊ី​មានការ​វិនិយោគ​ច្រើន​៖ ខេត្ត​ក្វាង​ស៊ី ជា​តំបន់​មួយ​ដែលមាន​តម្លៃ​ខ្ពស់​សម្រាប់​ការវិនិយោគ ដែល​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ 
 
៥. ប្រជាជន​រស់នៅ​ខេត្ត​ក្វាង​ស៊ី​មាន​អាយុ​វែង​៖ ប្រជាជន​ដែល​រស់នៅក្នុង​ខេត្ត​ក្វាង​ស៊ី​មាន​អាយុ​វែង​ច្រើនជាងគេ ហើយ​ក្វាង​ស៊ី កំពុង​យកចិត្តទុកដាក់​លើ​ការកសាង​តំបន់​អេកូ​សម្រាប់​ថែទាំ​សុខភាព​ប្រជាជន​។ 
 
៦. ក្វាង​ស៊ី ជា​តាំង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​៖ ខេត្ត​ក្វាង​ស៊ី មាន​ជនជាតិ​សំខាន់ៗ​ចំនួន​១២ ដូចជា ជនជាតិ​ចុង​, ជនជាតិ​យ៉ាវ​, ជនជាតិ​ម៉ៅ និង​ជនជាតិ​ហាន​ជាដើម​។ ម្យ៉ាងទៀត ជនជាតិភាគតិច​នីមួយៗ​នៅក្នុង​ខេត្ត​ក្វាង​ស៊ី គោរព​គ្នា​ទៅវិញទៅមក និង​មាន​ទំនាក់ទំនង​ល្អ​ផងដែរ​។ នេះ​បើតាម​សេចក្ដី​សង្ខេប​ពី​តំបន់​ស្វយ័ត​ជនជាតិ​ចុង ខេត្ត​ក្វាង​ស៊ី ដែល​រៀបរៀង​ដោយ វិទ្យាស្ថាន​ទំនាក់ទំនង​យុវជន​អន្តរ​ជាតិចិន ក្វាង​ស៊ី​។ 
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ដែល​ផ្ដិត​រូបភាព​ដោយ​កញ្ញា ញឹក ស្រី​ល័​ក្ខ ដូចតទៅ​៖ 





























Tag:
 ចិន​
  ក្វាង​ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com