លោក យ៉ង សាំង​កុមារ បង្ហាញ​បច្ចេកទេស​ដាំ​«​ចេកណាំវ៉ា​»​ឲ្យ​បាន​ផ្លែ​ថ្លោស​ល្អ​!
ជាតិ
២៥ខេត្ត/រាជធានី
លោក យ៉ង សាំង​កុមារ បង្ហាញ​បច្ចេកទេស​ដាំ​«​ចេកណាំវ៉ា​»​ឲ្យ​បាន​ផ្លែ​ថ្លោស​ល្អ​!
21, Apr 2019 , 8:59 pm        
រូបភាព
​តាកែវ​៖ ទាំង​ដើម​, ស្លឹក និង​ផ្លែ​របស់​ចេកណាំវ៉ា មាន​អត្ថប្រយោជន៍​ច្រើន​, វា​មាន​ផ្លែ​គ្រប់​រដូវ ហើយ​ជា​ប្រភេទ​ដំណាំ​ងាយស្រួល​ដាំ ដែល​កសិករ​គួរ​ដាំ​នៅក្នុង​បរិវេណ​ផ្ទះ ឬ​នៅក្នុង​ចម្ការ​ឲ្យ​បាន​គ្រប់គ្នា​។ ដើម្បី​ឲ្យ​ចេកណាំវ៉ា​ផ្លែ​បាន​ថ្លោស​ល្អ អ្នកជំនាញ​កសិកម្ម លោក យ៉ង សាំង​កុមារ ពន្យល់​ពី​បច្ចេកទេស​នេះ​យ៉ាង​ដូច្នេះ​ថា​៖ ប្រសិនបើ​ចេក​មួយ​គុម្ព​មាន​១០​ដើម កសិករ​គួរ​ទុក​ត្រឹមតែ​៣​ដើម​, ស្លឹកចេក​ដែល​ចេញ​ពណ៌​លឿង​ជិត​ទុំ ត្រូវកា​ត់វា​ចេញ​, ធ្វើ​ស្មៅ​នៅ​ជុំវិញ​ដើម យក​ស្លឹក​រុក្ខជាតិ​ផ្សេងៗ​ទៅ​គ្រប​លើ​គល់​ចេក និង​ចំណុច​ចុងក្រោយ នៅពេលដែល​ចេក​ធ្លាក់​ស្ទង ត្រូវ​កាត់​មួយ ឬ​ពីរ​ស្និតចេក​ចុងក្រោយ​ចេញ​។

 
​ដើម្បី​យល់​កាន់តែច្បាស់​ពី​បច្ចេកទេស​ដាំចេក​ណាំវ៉ា ឲ្យ​បាន​ទិន្នផល​ល្អ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖
 

Tag:
 ដំណាំ​ចេកណាំវ៉ា​
  កសិកម្ម​
  កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com