ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្ត​បាត់ដំបង​៖ ចាប់បាន​ជនសង្ស័យ​ជា​ជនពិការ​លួច​ដាំ​កញ្ឆា​៨០​ដើម​
21, Apr 2019 , 3:24 pm        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អធិការនគរបាល​ស្រុក​នៅ​ខេត្តបាត់ដំបង លោក ផង់ សុភាព បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​តាពូង និង​ប៉ុស្តិ៍​តា​ម៉ឺន ចុះបង្ក្រាប​បាន​កន្លែង​ដាំ​កញ្ឆា​មួយកន្លែង នៅត្រង់ចំណុច​ភូមិ​ទំពូង ឃុំ​តាពូង ស្រុក​ថ្មគោល​។ បើតាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ កន្លែង​ដាំ​កញ្ឆា​នោះ​ជា​របស់​ជនសង្ស័យ​ដែលជា​ជនពិការ​។



​តាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ វត្ថុតាង​ដែល​ចាប់បាន​រួមមាន  ដើម​កញ្ឆា​ស្រស់​ចំនួន ៨០​ដើម​, បំពង់​សំរាប់​ជក់​ចំនួន ០១, ជ្រុ​ញ​ចំនួន ០១ និង​កាំបិត​ហាន់​កញ្ឆា​ចំនួន​០១​។ រហូតមកដល់​ពេលនេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​យកមក​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ឲ្យ​ត្រឡប់មកផ្ទះ​វិញ​ហើយ​៕ 
 

Tag:
 បាត់ដំបង​
 ​ជនពិការ​
 ​គ្រឿងញៀន​
 ​កញ្ឆា​
© រក្សាសិទ្ធិដោយ thmeythmey.com