បិទ​ច្រកទ្វារ​ប៉ោយប៉ែត​បណ្តោះអាសន្ន ចាប់ពី​ម៉ោង​១០​យប់​នេះ មុន​ថ្ងៃ​សម្ពោធ​ស្ពាន និង​ស្ថានីយ​រថភ្លើង​កម្ពុជា​-​ថៃ​
ជាតិ
សង្គមជាតិ
បិទ​ច្រកទ្វារ​ប៉ោយប៉ែត​បណ្តោះអាសន្ន ចាប់ពី​ម៉ោង​១០​យប់​នេះ មុន​ថ្ងៃ​សម្ពោធ​ស្ពាន និង​ស្ថានីយ​រថភ្លើង​កម្ពុជា​-​ថៃ​
21, Apr 2019 , 4:33 pm        
រូបភាព
រូបបានពីទំព័រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
រូបបានពីទំព័រប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
​ភ្នំពេញ​៖ ចាប់ពី​វេលា​ម៉ោង ១០​យប់​ថ្ងៃទី​២១​មេសា​នេះ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត នឹង​បិទ​បណ្តោះអាសន្ន ដើម្បី​រៀបចំ​កម្មវិធី​សម្ពោធ​បើក​ដំណើរការ ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ស្ទឹង​បត់​-​បាន​ណង​អៀង និង​ស្ថានីយ​រថភ្លើង​ប៉ោយប៉ែត​-​ខ្លង​លឹក នៅ​ថ្ងៃទី​២២ មេសា​។ ការបិទច្រក​ទ្វារ​នេះ​ធ្វើឡើង​ដើម្បី​សុវត្ថិភាព ក្នុងជំនួប​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា និង រដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន​។

 
​យោង​តា​មេស​ច​ក្តី​ជូនដំណឹង​របស់​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​សរសេរ​លើ​ទំ​ព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ ចាប់ពី​ម៉ោង​២២:០០​នាទី ថ្ងៃទី​២១​មេសា នេះ​តទៅ ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន​។ រហូតដល់​ចប់​កម្មវិធី​ថ្ងៃ​២២ ខែមេសា ឆ្នាំ​២០១៩ ទើប​បើក​ដំណើរការ​ជាធម្មតា​វិញ​។ ដូចនេះ​សូម​អស់លោក​ជ្រាប និង​អនុវត្តតាម​ខ្លឹមសារ​ខាងលើ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​បន្ត​ផង​»​។​


 
​គ្រប់​មធ្យោបាយ​ធ្វើដំណើរ​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ចាប់តាំងពី​ម៉ោង​១២​ថ្ថៃ្ង​ត្រង់នេះ ដោយ​អនុញ្ញាត​ឲ្យ​តែ​អ្នក​ថ្មើរជើង​ឆ្លងកាត់​ប៉ុណ្ណោះ​។ នេះ​បើតាម​មន្ត្រីនគរបាល​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​៕ 
 

Tag:
 ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com