កីឡាអន្តរជាតិ
អន្តរជាតិ
ទោះមិនទាន់ប្រកួត តែ PSG រក្សា​តំណែង​ជើងឯក Ligue 1 ក្រោយ Lille ស្មើ Toulouse
21, Apr 2019 , 11:08 pm        
រូបភាព
ដោយ: ថ្មីៗ
Paris Saint-Germain បាន​ក្លាយជា​ម្ចាស់​ជើងឯក Ligue 1 បី​រដូវ​កាល​ជាប់ៗ​គ្នា ទាំង​ពួកគេ​មិនទាន់​ប្រកួត ដោយសារតែ Lille ដែលជា​គូប្រជែង​បញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ស្មើ ០-០ នៅ​ទឹកដី Toulouse នា​ថ្ងៃអាទិត្យ​នេះ​។​



អត្ថបទទាក់ទង


​ការទទួលបាន​ត្រឹម​១​ពិន្ទុ​របស់ Lille មានន័យថា ពួកគេ​អស់​ឱកាស​ប្រជែង​ជើងឯក ដោយ​តាម​ពីក្រោយ PSG រហូតដល់​ទៅ​១៦​ពិន្ទុ ជាមួយនឹង​ការប្រកួត​៥​លើក​ដែល​នៅ​សេសសល់​។ PSG ក្រោម​ការដឹកនាំ​របស់​លោក Thomas Tuchel ដែល​ត្រូវ​ជួប Monaco នា​ថ្ងៃអាទិត្យ​ផងដែរ​នោះ ក្លាយជា​ម្ចាស់​ជើងឯក​រហូតដល់​ទៅ​៦​លើក​ក្នុង​៧​រដូវ​កាល​។​

​នា​ជាការ​ឈ្នះ​ជើងឯក Ligue 1 លើក​ទី​៨​ក្នុង​ប្រវត្តិសាស្ត្រ​របស់ PSG ដោយ​ស្មើ​កំណត់ត្រា​របស់ Monaco និង Nantes ខណៈ Marseille និង Sainte-Etienne បានឈ្នះ​១០​លើក​រៀងៗ​ខ្លួន​៕


Tag:
 PSG
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com