ពីនេះ ពីនោះ
តើ​គួរប្រើ​ពាក្យ​មួយណា​រវាង «​ស្វែងយល់​»​និង​«​ឈ្វេងយល់​»?
23, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សូមកុំ​ប្រើពាក្យ «​ស្វែងយល់​» នេះ​ឲ្យ​សោះ ព្រោះ​មិនមាន​ពាក្យ​នេះ​នៅក្នុង​វចនានុក្រម​ខ្មែរ​ឡើយ គឺ​មានតែ​ពាក្យ «​ឈ្វេងយល់​» តែប៉ុណ្ណោះ​ដែល​ត្រឹមត្រូវ​ទៅតាម​ការបញ្ជាក់​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត​។  ពាក្យ «​ឈ្វេងយល់​» មានន័យថា រំពឹងគិត​យល់​ដោយ​ប្រាជ្ញា​ដ៏​ភ្លឺ​ថ្លា​។

 
​បើទោះបី​មាន​ពាក្យ «​ស្វែង​» ឬ​«​ឈ្វេង​» នៅក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន​ក្តី តែ​ពាក្យ​ទាំងពីរ​នេះ សម្រាប់​ប្រើ​ក្នុងន័យ​ផ្សេងគ្នា​។ សម្តេច​ព្រះសង្ឃ​ពន្យល់​ពាក្យ «​ស្វែង​» មានន័យថា ស្វះពន្លះ​រក​,​សង្វាត​រក​,​ខំប្រឹង​រក​ឲ្យ​បាន​ដូច​បំណង​។ ពាក្យ «​ស្វែង​» ប្រើ​ជា ស្វែងស្វះ​ក៏បាន ស្វែងស្វះ​ក៏បាន​មានន័យថា ខំប្រឹង​ស្វះពន្លះ​រក​ក្នុង​ទី​ឆ្ងាយៗ​។ ចំណែក ពាក្យ «​ឈ្វេង​» មានន័យថា ថ្លា​ជ្រះ​ឥត​មន្ទិល​៕
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com