ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
«​ធុងបាស​» ទាញ​ក្មេងៗ​ជនជាតិ​គ្រឹ​ង ឲ្យ​ងាក​ចេញពី​ប្រពៃណី​ខ្លួន​
22, Apr 2019 , 10:58 am        
រូបភាព
​រតនគិរី​៖ «​បើ​ជំនាន់​ខ្ញុំ ពេល​មាន​អ្នកស្លាប់ គឺមាន​ក្រុម​សី​ល្បៈ​វាយគង ដើម្បី​រាំ​កំដរ​សព តែ​ក្មេង​ឥឡូវ​ក្លាយ​ចង់​អស់ហើយ ទាល់​តែមាន​ចាក់ធុងបាស​រាំ បាន​ពួកគេ​មក​រាំ​កំដរ​សព​»​។ នេះ​ជាស​ម្តី​របស់​បុរស​ជាន​ជាតិ​គ្រឹ​ង​វ័យ​ជាង​៤០​ឆ្នាំ ដែល​កំពុង​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ស្ថិតនៅ​ចម្ងាយ​ជាង​២០​គីឡូ​ពី​ក្រុង​បាន​លុង​។ វត្តមាន​ធុងបាស កំពុង​ជំនួស​ឧបករណ៍​ភ្លេងបុរាណ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ស្ទើ​តែ​បាត់បង់​នោះ បាន​ទាញ​ក្មេងៗ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​ឱ្យ​ងាក​ចេញពី​ប្រពៃណី​ខ្លួន​។ លោក បៀ​ន យ៉ែម ជា​យុវជន​ជំនាន់​មុន​និង​បច្ចុប្បន្ន ជា​ក្រុមប្រឹក្សាឃុំ​ល្អក់ ស្រុក​អូរ​ជុំ​ផង​នេះ បានបង្ហាញ​ក្តីបារម្ភ​យ៉ាង​ដូច្នេះ​៖ «​សព្វថ្ងៃ ខ្ញុំ​បារម្ភ​ណាស់ ដែល​ទំនាម​ទំលាប់ ប្រពៃណី​រស់នៅ​ពី​ជីដូន​ជីតា​មក ឥឡូវ​បាត់បង់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ វប្បធម៌​បរទេស​ដែល​ហូរ​ចូលមក ខ្ញុំ​កំពុងតែ​ភ័យព្រួយ​ដែល​ឃើញថា ប្អូនៗ​ឥឡូវ​មិនអាច​គ្រប់គ្រង​វប្បធម៌​ប្រពៃណី​ខ្លួនឯង​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​លោក  គី សុខ​លីម នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក បៀ​ន យ៉ែម ជនជាតិដើម​ភាគតិច​គ្រឹ​ង រស់នៅ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី​ដូចតទៅ​៖
 

​យ៉ាងណាក៏ដោយ ជនជាតិដើម​ភាគតិច​គ្រឹ​ង​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី នៅតែ​គោរព​ជំនឿ​លើ​អារក្ខ​អ្នកតា ដែល​ថែរក្សា​ភូមិ​ស្រុក​របស់​ពួកគាត់ ប៉ុន្តែ ការ​ស្លៀក​សម្លៀកបំពាក់​ជនជាតិ (​ប៉ឹង​) មិនសូវមាន​ដូច​មុន​ឡើយ​។ លោក បៀ​ន យ៉ែម បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​បច្ចុប្បន្ន (​ប៉ឹង​) គេ​ស្លៀកពាក់​សម្រាប់តែ​កម្មវិធី​ផ្សេងៗ និង​មាន​មនុស្ស​ចាស់ៗ​មួយចំនួន​ដែល​រស់នៅ​ក្នុងភូមិ​ប៉ុណ្ណោះ ក្រៅពីនេះ​ពួកគេ​ស្លៀកពាក់​ធម្មតា​ដូច​ជនជាតិខ្មែរ​»៕

Tag:
 ជនជាតិដើម​ភាគតិច​
 ​គ្រឹ​ង​
 ​សម្លៀកបំពាក់​
  វប្បធម៌​
 «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»
© រក្សាសិទ្ធិដោយ thmeythmey.com