អត្ថបទពាណិជ្ជកម្ម
ប្រូ​ម៉ូ​សិន​អស់​ស្ទះ​! វេរ​លុយ FREE តាមរយៈ​តារា​ផេ ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣ រៀងរាល់ខែ​​​
22, Apr 2019 , 11:54 am        
រូបភាព
ដោយ: ថ្មីៗ
 ​តារា​ផេ បានដាក់​ចេញ​ប្រូ​ម៉ូ​សិន​ដ៏​អស់​ស្ទះ​ទៀតហើយ គឺ “​វេរ​លុយ FREE ! FREE! ”​។ ឥឡូវនេះ​អតិថិជន​តារា​ផេ​ទាំងអស់ អាច​វេរ​លុយ​ទៅកាន់​មិត្តភក្ដិ ក្រុមគ្រួសារ ឬ​អ្នកជា​ទីស្រឡាញ់​យ៉ាង​ងាយស្រួល គឺ​រហូតដល់ 40​ម៉ឺន​រៀល ឬ $100  ដោយ​ឥតគិតថ្លៃ​សេវា​។ ប្រូ​ម៉ូ​សិន​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ រហូតដល់ ថ្ងៃទី​៣ ជា​រៀងរាល់ខែ (​លក្ខខណ្ឌ​នានា​ត្រូវបាន​អនុវត្ត​)​។​

​ការ​វេរ​លុយ មាន​ភាពងាយស្រួល​បំផុត គឺ​លោកអ្នក​គ្រាន់តែ​ធ្វើដំណើរ​ទៅកាន់​ភ្នាក់ងារ តារា​ផេ​ដែល​នៅ​ជិត​លោកអ្នក​បំផុត រួចជាស្រេច​។ 
 
​មកទល់​បច្ចុប្បន្ន តារា​ផេ មាន​ភ្នាក់ងារ​ច្រើនជាង ៣​ពាន់​កន្លែង ដែលមាន​ទីតាំងនៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា ហើយ​តារា​ផេ គ្រោង​ពង្រីក​បណ្ដាញ​ភ្នាក់ងារ​របស់ខ្លួន ដល់ ៥,២០០ នៅ​ដំណាច់​ឆ្នាំនេះ​។ ក្រៅពី​សេវា​វេរ​លុយ ក្នុងប្រទេស​ទូទាំង ២៥​ខេត្ត​ក្រុង តារា​ផេ​មាន​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន សេវា​ដាក់​ប្រាក់​/​ដក​ប្រាក់ បញ្ចូល​កាត​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ​ទឹក ភ្លើង សេវា​ណែនាំ​កម្ចី​ទៅកាន់​អតិថិជន ទូទាត់​ប្រាក់​ជាមួយ​ដៃគូ​ពាណិជ្ជករ ទូទាត់​ប្រាក់​អន​ឡាញ និង​សេវា​ទូទាត់​ប្រាក់ខែ​ជូន​បុគ្គលិក​។​

​តារា​ផេ នឹង​ខិតខំ​ប្រឹងប្រែង​ផ្ដល់ជូន​អតិថិជន​នូវ​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ ដែល​រហ័ស សុវត្ថិភាព និង​មាន​ភាពងាយស្រួល ដើម្បី​បំពេញតម្រូវការ​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​។ សូម​រង់ចាំ​តាមដាន​ដំណឹង និង​ប្រូ​ម៉ូ​សិន​ដ៍ អស្ចារ្យ​ជាច្រើន​ទៀត​ពី​តារា​ផេ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​បម្រើសេវា​កម្ម​អតិថិជន របស់​តារា​ផេ តាម​ទូរស័ព្ទ​លេខ 081 799 888 ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ​។ 
 
​មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS តាម​លីង​ខាងក្រោម​៖
 
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​



(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com