អត្ថបទពាណិជ្ជកម្ម
ជម្រើសធ្វើដំណើរទៅទីជិត ឆ្ងាយ ដែលរហ័ស និងអាចការពារសុខភាពស្បែក និងសម្រស់ក្នុងខែចែត្រ
× ភ្នំពេញ៖ សុខភាពស្បែក និងសម្រស់ អាចចាត់ទុកថាជារឿងសំខាន់ដែរ សម្រាប់យើងគ្រប់ៗគ្នា។ ជាក់ស្ដែងក្នុងខែចែត្រឆ្នាំនេះ យើងសង្កេតឃើញថា កម្ដៅកើនឡើងខ្លាំងជាងឆ្នាំណាៗទាំងអស់។ ដូច្នេះលោកអ្នកចាំបាច់ត្រូវថែរក្សាសុខភាពរបស់អ្នក នៅពេលធ្វើដំណើរទៅកាន់ទីកន្លែងផ្សេង ពីព្រោះកម្ដៅដ៏ក្តៅនេះ អាចប៉ះពាល់ទៅលើសុខភាពរបស់អ្នកបាន។
ដើម្បីថែរក្សាសុខភាព និងជៀសវាងនូវការត្រូវកម្ដៅថ្ងៃនៅពេលធ្វើដំណើរ លោកអ្នកគួរតែធ្វើដំណើរតាមរយៈកង់បី ឬមធ្យោបាយធ្វើដំណើណាដែលមានដំបូល ដើម្បីការពារអ្នកពីកម្ដៅថ្ងៃបាន។ ជ្រើសរើសការធ្វើដំណើរជាមួយ PassApp លោកអ្នក មិនត្រឹមតែអាចគេចផុតពីកម្តៅថ្ងៃ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែក និងសម្រស់លោកអ្នកនោះទេ វាក៏ផ្តល់ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពផងដែរ។
សម្រាប់លោកអ្នកដែលរថយន្តផ្ទាល់ខ្លួន ប៉ុន្តែមិនចង់បើកបរដោយខ្លួនឯង ធុញនឹងផ្លូវស្ទះ ដែលមិនត្រឹមតែចំណាយពេលយូរលើការបើកបរ និងធ្វើឲ្យលោកអ្នកតានតឹងនោះទេ លោកអ្នកអាចនឹងត្រូវចំណាយថវិកា ច្រើនលើប្រេងឥន្ទនៈផងដែរ។ ដូច្នេះ ធ្វើដំណើរជាមួយ PassApp នឹងជួយឲ្យការធ្វើដំណើររបស់លោកអ្នកកាន់តែរីករាយ។
PassApp បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមខ្លាំង ក្នុងពេលបច្ចុប្បន្ន។ លោកអ្នកគ្រាន់តែមានទូរសព្ទស្មាតហ្វូនមួយគ្រឿង និងកម្មវិធី PassApp នោះលោកអ្នកអាចហៅរថយន្ត ឬកង់បី ជិះទៅគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ បានយ៉ាងងាយស្រួល។ PassApp ក៏មាននៅតាមបណ្ដាខេត្ត និងទីប្រជុំជនមួយចំនួនផងដែរ៕
ធ្វើដំណើរដោយរីករាយ និងរហ័សជាមួយ PassApp!!!
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com