អត្ថបទពាណិជ្ជកម្ម
ខ​ប់ៗ​ៗ​!!! Oppo បង្ហាញ​កា​រចនា​ម៉ូ​ឌែ​ល​ថ្មី​ឡូយ​អស់​ស្ទះ ជាពិសេស​សម្រាប់​ហ្វេ​ន Avengers តែម្ដង
22, Apr 2019 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្រប​ពេលដែល​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​របស់​ហូលីវូដ “ Avengers ” ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ភ្លូកទឹកភ្លូកដី​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង នៅលើ​សកលលោក​រួចមក ថ្មីៗ​នេះ Page ផ្លូវការ​របស់ OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា​យើង​ក៏បាន​បញ្ចេញ​រូបភាព​ពីរ​សន្លឹក ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា​តែម្តង ដែលមាន​អ្នកចូលរួម Like, Comment និង Shared យ៉ាងច្រើន ដោយ​រូបភាព​ដែល​បាន​បញ្ចេញ​នៅ​ថ្ងៃទី​១​នោះ បានបង្ហាញ​ពី​ជ្រុង​ផ្នែក​ខាងលើ ខាងមុខ នៃ​ទូរស័ព្ទ​ដែល​បាន​ភ្ជាប់​ជាមួយនឹង Screen Avengers និង​រូបភាព​ថ្ងៃទី​២​បានបង្ហាញ​ផ្នែក​ខាងលើ ខាងក្រោយ​នៃ​ទូរស័ព្ទ​វិញ    ម្តង ដែលមាន Logo OPPO និង អក្សរ A ព័ទ្ធ​ដោយ​រង្វង់ តំណាង​ឲ្យ​ប្រេន Avengers ដែលជា​ប្រភេទ​រឿង​កំពុង​ពេញនិយម​ខ្លាំង​របស់​ហូលីវូដ ទាំង​បច្ចេកវិទ្យា និង រូបភាព​ច្នៃប្រឌិត​ដ៏​ត្រជាក់​ភ្នែក​មកជា​មួយ ឡើង​ប្លែក​ម៉ា​កប់​ស៊េរី​តែម្តង​។
 
​ការ​រចនា​ថ្មី​នេះ វា​ហាក់​មាន​ភាពស្រដៀងគ្នា​ទៅនឹង​ទូរស័ព្ទ F11 Pro ដែលជា​ម៉ូ​ឌែ​ល​ចុងក្រោយ​ដែល​ទើបតែ​ដាក់លក់​ចេញ​ថ្មីៗ​នេះ ព្រោះថា​វា​មាន​កាមេរ៉ា​បង្កប់ខ្លួន​នៅ​ចំ​កណ្តាល​ដូចគ្នា ហើយ​ផ្នែក​ខាងក្រោយ​មាន​កាមេរ៉ា​ភ្លោះ​ដូចគ្នា និង Flash LED ដូចគ្នា ប៉ុន្តែ​នៅ​ពីលើ Flash LED​នោះ វា​បែរ​ជាមាន Logo Avengers ទៅវិញ ដែល​ចង់បង្ហាញ​ពី​ប្រេន Avengers ឡើង​ឡូយ​កប់​តែម្តង​។ ហើយ​បើ​និយាយ​ពី​ការ​លាយ​ពណ៌ និង ការ​រចនា​វិញ ឡើង​High កប់​ហ្មង ។ 


 
​អ្នក​ទាំងអស់គ្នា​ប្រាកដ​ជាមាន​ឆ្ងល់ ហេតុអ្វី​បានជា Page OPPO បញ្ចេញ​រូបភាព​បែប​ហ្នឹង​? តិច​លោ​មាន​ទូរស័ព្ទ Avengers មែន​ទៅ​! តែ​វា​អាច​មិនមែនជា​ការពិត​ដែរ តិច​លោ​គេ​គ្រាន់តែ Design ចេញមក ដើម្បី​បោក​បញ្ឆោត​យើង​ទេ​ដឹង​! ប៉ុន្តែ​បើ​មាន​មែន​នោះ ច្បាស់​ជា​មិន​រួច​ពី​កណ្តាប់ដៃ​គ្នា​យើង​ទេ ព្រោះ Fan ផ្កាប់មុខ​របស់ Avengers  ច្រើនណាស់ ដែល​កំពុង​រង់ចាំ តែ​ដល់​ថ្ងៃ​ទៅ​មើល​កុន​រឿង Avengers តែប៉ុណ្ណោះ បើ​បាន​មើល​កុន Avengers ហើយ បាន​កាន់​ទូរស័ព្ទ Avengers ហ្នឹង​ទៀត គឺថា​អស់ទាស់​តែម្តង​។  
 
​ប៉ុន្តែ​យោងតាម​ការស្រាវជ្រាវរ​បស់​យើងខ្ញុំ​តាមរយៈ​ព័ត៌មាន​បរទេស​នានា ឃើញថា​វា​ពិត​ជាមាន​ព័ត៌មាន​បែកធ្លាយ​ជា​រូប​ភាពស្រដៀងគ្នា​នេះដែរ ទំនង​ដូចជា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ថ្មី​របស់​OPPO​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ប្រេន Avengers តែ​មិនដឹងថា​វា​នោះ មានឈ្មោះ​អ្វី​ឲ្យ​ពិតប្រាកដ​ទៅ​ហ្ន័​រ​។  បើ​លោកអ្នក​ចង់ដឹង​ច្បាស់ លោកអ្នក​អាច​ចូលទៅ​កាន់ Page ផ្លូវការ​របស់ OPPO តាមរយៈ Link  OPPO
 
 (​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com