ជាតិ
សង្គមជាតិ
កម្ពុជា​នៅតែ​ទទួលរង​បាតុភូត អ៊ែ​ល នី​ណូ ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង
22, Apr 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ បាតុភូត អ៊ែ​ល នី​ណូ នៅតែ​គ្របដណ្តប់​ប្រទេស​កម្ពុជា​ដដែល​។ បាតុភូត​នេះហើយ​នឹងធ្វើ​កម្ពុជា​នៅតែមាន​កម្តៅ​កើនឡើង​ត្រឹម​៤០-៤១ អង្សារ ចាប់ពី​ថ្ងៃទី​២២ រហូតដល់​ថ្ងៃទី​៣០ ខែមេសា​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។


 
​តាម​ការបញ្ជាក់​ពី​ក្រសួង​ធនធានទឹក បាតុភូត​នេះ​នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ខ្សោយ  ប៉ុន្តែ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែមាន​ឥទ្ធិពល​ខ្លាំង ដែល​កើត​ឡើងជា​ញឹកញាប់​។

បាតុភូត​នេះ នឹងធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ អាច​នឹង​ប្រមូល​ផល​យឺត​។ ជាមួយគ្នានេះ ក្រសួង​ធនធាន ប្រាប់​ឲ្យ​ប្រជាកសិករ​គួរតែ​ចាប់ផ្តើម​ដាំ​ដំណាំ​នៅ​សប្តាហ៍​ទី​៣ នៃ​ខែឧសភា​។ 
​ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​នេះ និង​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ដោយសារ​ការកើនឡើង​នៃ​កម្តៅ​។ 
 
​កន្លងមក​បាតុភូត​នេះ​បានធ្វើ​ឲ្យ​ខេត្តបាត់ដំបង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់ក​ន្រា្ត​ក់ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២១​ខ្នង និង​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​របស់​ពលរដ្ឋ​ជាង​១០០​ខ្នង​នៅ​ខេត្តបន្ទាយមានជ័យ​ផងដែរ​។ ចំណែក​ខេត្តកណ្តាល និង​ខេត្តសៀមរាប​ក៏​ទទួលរង​ឥទ្ធិពល​នេះ​ផងដែរ ដែល​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ជាច្រើន​ខ្នង​។

បើតាម​តួលេខ​បណ្ដោះអាសន្ន​នោះ គឺមាន​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​៥០០​ខ្នង​ហើយ ដែល​បាន​រង​ការខូចខាត ដោយសារតែ​ខ្យល់​កន្ត្រាក់​នេះ​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​-​បាន​ណង​អៀន​) នៅ​ថ្ងៃទី​២២ មេសា​៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com