អន្តរជាតិ
ចុងភៅ​ដ៏​ល្បីល្បាញ​នៅ​ស្រីលង្កា និង​កូនស្រី ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ដោយ​ការវាយប្រហារ​
22, Apr 2019 , 11:03 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី Shantha Mayadunne ចុងភៅ និង​ជាតា​រា​ទូរទស្សន៍​ដ៏​ល្បីឈ្មោះ​ម្នា​ក់នៅ​ស្រីលង្កា រួមទាំង​ជាមួយ​កូនស្រី​របស់ខ្លួន​ឈ្មោះ Nisanga ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ដោយសារ​ការវាយប្រហារ​កាលពី​ថ្ងៃអាទិត្យ នៅ​ស្រីលង្កា ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់ Gulf News​។​


អត្ថបទទាក់ទង

​នៅមុន​កើតហេតុ គេ​ឃើញ Nisanga បាន​បង្ហោះ​រូបថត​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម ដោយ​ខ្លួន និង​ម្តាយ​រីករាយ​អាហារ​ពេលព្រឹក​នៅ​សណ្ឋាគារ Shangri-La Hotel​។ សណ្ឋាគារ​នោះ​ស្ថិត​ក្នុងចំណោម​សណ្ឋាគារ​ចំនួន​៤​ដែល​រង​ការវាយប្រហារ​។​


សម្រាប់​ពលរដ្ឋ​ស្រីលង្កា អ្នកស្រី Shantha Mayadunne ជា​មនុស្ស​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​នៅ​ស្រីលង្កា ជាពិសេស​លើ​ជំនាញ​ចុងភៅ​របស់គាត់​។ គាត់​បាន​រៀន​ជំនាញ​ចុងភៅ​ពី​សាលា​ល្បីៗ​ជាច្រើន​លើ​ពិភពលោក ដូចជា​អូស្ត្រាលី អង់គ្លេស សិង្ហ​បុរី ថៃ និង​ឥណ្ឌា​។ គាត់​កាន់​តែមាន​ភាពល្បីល្បាញ តាមរយៈ​ស្នាដៃ​សៀវភៅ​ធ្វើ​ម្ហូប ដែល​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ​២០០១ និង​ឆ្នាំ​២០០៥៕



Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com