អន្តរជាតិ
ចុងភៅដ៏ល្បីល្បាញនៅស្រីលង្កា និងកូនស្រី ស្ថិតក្នុងចំណោមអ្នកស្លាប់ដោយការវាយប្រហារ
× អ្នកស្រី Shantha Mayadunne ចុងភៅ និងជាតារាទូរទស្សន៍ដ៏ល្បីឈ្មោះម្នាក់នៅស្រីលង្កា រួមទាំងជាមួយកូនស្រីរបស់ខ្លួនឈ្មោះ Nisanga ស្ថិតក្នុងចំណោមអ្នកស្លាប់ដោយសារការវាយប្រហារកាលពីថ្ងៃអាទិត្យ នៅស្រីលង្កា ផងដែរ។ នេះបើតាមការផ្សាយរបស់ Gulf News។
នៅមុនកើតហេតុ គេឃើញ Nisanga បានបង្ហោះរូបថតរបស់ខ្លួននៅលើបណ្តាញសង្គម ដោយខ្លួន និងម្តាយរីករាយអាហារពេលព្រឹកនៅសណ្ឋាគារ Shangri-La Hotel។ សណ្ឋាគារនោះស្ថិតក្នុងចំណោមសណ្ឋាគារចំនួន៤ដែលរងការវាយប្រហារ។
សម្រាប់ពលរដ្ឋស្រីលង្កា អ្នកស្រី Shantha Mayadunne ជាមនុស្សដ៏គួរឲ្យគោរពម្នាក់នៅស្រីលង្កា ជាពិសេសលើជំនាញចុងភៅរបស់គាត់។ គាត់បានរៀនជំនាញចុងភៅពីសាលាល្បីៗជាច្រើនលើពិភពលោក ដូចជាអូស្ត្រាលី អង់គ្លេស សិង្ហបុរី ថៃ និងឥណ្ឌា។ គាត់កាន់តែមានភាពល្បីល្បាញ តាមរយៈស្នាដៃសៀវភៅធ្វើម្ហូប ដែលបោះពុម្ពផ្សាយកាលពីឆ្នាំ២០០១ និងឆ្នាំ២០០៥៕
© រក្សាសិទ្ធិដោយ thmeythmey.com