អន្តរជាតិ
ការវាយប្រហារ​នៅ​ស្រីលង្កា​៖ អ្នកស្លាប់​ឡើងដល់​៣១០​នាក់ និង​៤០​នាក់​ត្រូវ​ចាប់ខ្លួន​
23, Apr 2019 , 12:19 pm        
រូបភាព
អ្នកស្លាប់​ឡើងដល់​៣១០​នាក់ និង​៤០​នាក់​ត្រូវ​ចាប់ខ្លួន​នៅស្រីលង្កា។ រូបថត AFP
អ្នកស្លាប់​ឡើងដល់​៣១០​នាក់ និង​៤០​នាក់​ត្រូវ​ចាប់ខ្លួន​នៅស្រីលង្កា។ រូបថត AFP
ដោយ: ថ្មីៗ
តួលេខ​អ្នកស្លាប់​ដោយ​ការវាយប្រហារ​ជា​ប្រហារ​រហូតដល់​ទៅ​៨​លើក​នៅ​ស្រីលង្កា កាលពី​ថ្ងៃអាទិត្យ ឡើងដល់​៣១០​នាក់ និង​របួស​ជាង​៥០០​នាក់​។ បើតាម​ការបញ្ជា​ក់រប​ស់​អ្នកនាំពាក្យ​ប៉ូលិស​ស្រីលង្កា ដែល​ដកស្រង់​ដោយ AFP មនុស្ស​៤០​នាក់​កំពុងស្ថិត​ក្នុងការ​ឃុំខ្លួន​ផងដែរ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។​



អត្ថបទទាក់ទង

​មនុស្ស​ដែល​ត្រូវបាន​ចាប់ខ្លួន ត្រូវបាន​សង្ស័យថា ជាប់​ពាក់ព័ន្ធ​នឹង​កម្លាំង​ភេរវកម្ម​ឈ្មោះ National Thowheelth Jama’ath​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ការ​បំផ្ទុះ​ចំនួន​៦​លើក​បានកើត​ឡើង​នៅ​សណ្ឋាគារ​ផ្កាយ​ប្រាំ​ចំនួន​៣ (Shangri-La, Kingsbury និង Cinnamon Grand) និង​ព្រះវិហារ​ចំនួន​៣ ខណៈដែល​មនុស្សម្នា​កំពុង​ប្រារព្ធ​ពិធីបុណ្យ Easter Sunday នៅ​ក្រុង Colombo​។ ប៉ុន្មាន​ក្រោយមក ការផ្ទុះ​ពីរលើក​ទៀត​បាន​កើតឡើង​។​

AFP បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ប៉ូលិស​លោក Ruwan Gunasekera ដែល​អះអាងថា យ៉ាងហោចណាស់ ការផ្ទុះ​ចំនួន​ពីរ​បង្កឡើង​ដោយ​អ្នក​ផ្ទុក​គ្រាប់បែក​អត្តឃាត​។​លោកនាយក​រដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe បាន​ផ្តន្ទាទោស​ការវាយប្រហារ​ទាំងនេះ ដោយ​លោក​បាន​ចាត់ទុកថា ជា​អំពើហិង្សា​ដ៏​សាហាវ​បំផុត បើ​គិត​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​ប្រមាណ​១​ទសវត្ស​កន្លងមក​៕




Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com