ពីនេះ ពីនោះ
«​សិក្សា​នុ​សិស្ស​» និង​«​សិស្សានុសិស្ស​» ជា​ពាក្យ​ដែល​ពលរដ្ឋ​ប្រើ​មិនទាន់​ឯកភាពគ្នា​
24, Apr 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ

​កុំ​សរសេរ​ជា «​សិក្សា​នុ​សិស្ស​» នេះ​ឲ្យ​សោះ ព្រោះ​វា​មិន​ត្រឹមត្រូវ​ឡើយ​។ ពាក្យ​ដែល​ច្បាស់លាស់​ត្រឹមត្រូវ​ទៅវិញ​នោះ គឺ «​សិ​ស្សា​នុ​សិស្ស​»​។ «​សិស្សានុសិស្ស​» ជា​ពាក្យ​បាលី ដែល​សរសេរ សិស្ស បូក​នឹង អនុ និង​សិស្ស មានន័យថា សិស្ស និង​សិស្ស​បន្ទាប់ គឺ​សិស្ស​នៃ​សិស្ស​។ ពាក្យ​នេះ​អាច​ហៅ​ម្យ៉ាង​ទៀតថា សានុសិស្ស ក៏បាន គឺ​មានន័យថា សិស្ស​តូច និង​សិស្ស​ធំ​, សិស្ស​ផ្ទាល់ និង​ចៅ​សិស្ស​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​៕
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com