ភ្នំពេញ៖ ប្រជាជនកម្ពុជាភាគច្រើន បានសែនផ្លែល្វាទទួលទេវតាឆ្នាំថ្មី ដើម្បីទទួលបាន សិរីមង្គលសម្រាប់ក្រុមគ្រួសារ ការងារ និងមុខជំនួញផ្សេងៗ ចុះអ្នកទាំង ១២នាក់នេះ គាត់ដាក់សែនអ្វីដែរ បានជាពួកគាត់មានសំណាងម្ល៉េះ ឈ្នះសុទ្ធតែរង្វាន់ធំ ៤០លានរៀល ពីក្រវិលកំប៉ុងស្រាបៀកម្ពុជា ក្នុងកំឡុងពេលចូលឆ្នាំខ្មែរកន្លងទៅនេះ តោះសាកស្វែងយល់ពី ពួកគាត់មួយចំនួនបន្តិចមើល។
បងប្រុស ភន ភ័ក្រ ពីខេត្តកំពង់ស្ពឺប្រាប់ថា៖ «ខ្ញុំក៏មិនដឹងដែរថា ដាក់សែនស្រាបៀកម្ពុជា អោយទេវតាលាយជាមួយផ្លែល្វា ខ្ញុំមានសំណាងចឹងនោះ តាមពិតខ្ញុំចង់ផឹកខ្លួនឯងដែរទេ»។
អតិថិជនម្នាក់ទៀត គឺលោក ព្រឹម ព្រឿន ពីខេត្តកណ្តាល ឲ្យដឹងដូច្នេះ៖ «អត់ដឹងដែរ តែស្រាបៀកម្ពុជា ឆ្ងាញ់ហើយ ឃើញមានគេត្រូវរង្វាន់ច្រើន ចេះតែសែនសែនទៅ ដឹងអីឈ្នះមែន»។
លោក ជិន ជឿន អ្នករស់នៅភ្នំពេញដែលមានសំណាងឈ្នះរង្វាន់ធំពីក្រវិលកំប៉ុងស្រាបៀកម្ពុជាដែរនោះ បានបញ្ជាក់ឲ្យដឹងថា៖«ខ្ញុំក៏មិនដឹងដែរ តែដោយសារចូលចិត្តផឹកស្រាបៀកម្ពុជា ហើយធ្លាប់ចូលមើលឃើញរោងចក្រធំស្អាត មានអនាម័យល្អ ប្រើឧបករណ៍សម្រាប់ផលិតស្រាបៀ និង ភេសជ្ជៈផ្សេងៗសុទ្ធទំនើប និងស្តង់ដារ ដូច្នេះហើយ ក៏ទិញយកមកសែនទៅ»។
អតិថិជនម្នាក់ទៀត រស់នៅក្នុងខណ្ឌច្បារអំពៅ ឈ្មោះ ហុក សួរ បញ្ជាក់ដូច្នេះ៖«ខ្ញុំអត់ដឹងទេ ព្រោះប្រពន្ធខ្ញុំអ្នកសែន ខ្ញុំអ្នកផឹក ក៏ស្រាប់ តែឃើញរង្វាន់ធំលើក្រវិលកំប៉ុងនេះតែម្តង»។
លោក ណាក ម៉ាប់ ពីបន្ទាយមានជ័យ ដែលឈ្នះរង្វាន់ធំពីក្រវិលកំប៉ុងស្រាបៀកម្ពុជាក្នុងអំឡុងបុណ្យចូលឆ្នាំម្នាក់ដែរនោះ បញ្ជាក់ថា៖«ខ្ញុំមិនដឹងដែរ ប្អូនប្រុសប្រាប់ថាគាត់ចង់ផឹកជុំគ្នា ពេលចូលឆ្នាំ ហើយផ្តាំអោយទិញកម្ពុជាមក ខ្ញុំក៏ទិញយកទៅសែនទៅ សម្រាប់ទេវតាផង និង ប្អូនប្រុសខ្លួនឯងផង»។
ដោយឡែក លោក ហ៊ី ឈុនលាត អ្នកខេត្តកំពង់ចាម ដែលមានសំណាងដូចគ្នានេះ បញ្ជាក់ថា៖ »ខ្ញុំថាទិញមកសម្រាប់សែនទេវតាផង និងទទួលភ្ញៀវធ្វើបុណ្យសង្ឃទាន អោយឪពុកខ្ញុំដែលបានចែកឋានផង ហើយសំណាងក៏ស្រាប់តែគាស់ឃើញរង្វាន់ធំខ្លួនឯងទៀត»។
រីឯលោក លឿន ឌុល ពីស្រុកស្ទោង ខេត្តកំពង់ធំ បញ្ជាក់ដូច្នេះ៖ «ខ្ញុំចូលចិត្តស្រាបៀ កម្ពុជា ខ្លួនឯងទេ ហើយទិញមកសែនទៅ ព្រោះទេវតាសោយហើយ គឺដល់វេនខ្ញុំ។ តែដឹងអី សំណល់ទេវតា សល់មកដោយទាំងរង្វាន់ធំទៀត ស្រែកហ៊ោពេញភូមិពេលគាស់ឃើញ រង្វាន់៤០លានរៀល»។
ពិសាដោយការទទួលខុសត្រូវ!
(អត្ថបទពាណិជ្ជកម្ម)