ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
និស្សិតសកលវិទ្យាល័យ Paragon រៃអង្គាសថវិកាទិញម៉ូតូឲ្យមិត្តភក្តិក្រីក្ររបស់ពួកគេម្នាក់
23, Apr 2019 ,
3:50 pm
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ និស្សិតសកលវិទ្យាល័យ Paragon មួយក្រុមតូចបានរៃអង្គាសថវិកាបានមួយចំនួនដើម្បីទិញម៉ូតូមួយគ្រឿងឲ្យមិត្តភក្តិក្រីក្ររបស់គេម្នាក់ដែលសិក្សានៅឆ្នាំទី១ជាមួយគ្នានៅសកលវិទ្យាល័យ Paragon (អតីតសកលវិទ្យាល័យ Zaman)។ និស្សិត យ៉ន សុខន កើតក្នុងគ្រួសារក្រីក្របំផុតនៅក្នុងខេត្តបាត់ដំបង។ ដោយការខិតខំប្រឹងប្រែង សុខន រៀនពូកែ ហើយក៏ទទួលបានអាហារូបករណ៍សិក្សានៅសកលវិទ្យាល័យ Paragon នៅរាជធានីភ្នំពេញ។
«ស្នាក់នៅក្នុងវត្តឧណ្ណាលោមនៅក្បែរមាត់ទន្លេ, ធាក់កង់កញ្ចាស់មួយគ្រឿងទៅកាន់សាលារៀន Paragonនៅតំបន់ទួលគោក, ពេលខ្លះ ខ្វះថវិកាហូបអាហារពេលថ្ងៃ…»។ ទាំងអស់នេះ គឺជាស្ថានភាពពិតរបស់យុវនិស្សិត យ៉ន សុខន អាយុ១៩ឆ្នាំ កំពុងបន្តការសិក្សាដោយទទួលបានអាហាររូបករណ៍នៅសកលវិទ្យាល័យ Pararon។ កាលពីឆ្នាំមុន សុខន បានប្រឡងជាប់បាក់ឌុបដោយទទួលបាននិទ្ទេស B ហើយកាលពីឆ្នាំមុន(២០១៨) ដូចគ្នាដែរ, សុខន ក៏ជាសិស្សពូកែផ្នែកគណិតវិទ្យាស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ទូទាំងប្រទេស។
រៀនពូកែ តែគ្រួសារក្រីក្រ ឬគ្រួសារក្រីក្រ តែ សុខន រៀនពូកែ។ ជាកូនបងនៅក្នុងគ្រួសារដែលមានបងប្អូន៣នាក់ សុខន មិនអាចពឹងពាក់លើគ្រួសារបានឡើយ ព្រោះ ឪពុកម្តាយធ្វើស្រែចម្ការបន្តិចបន្តួច។ ដូច្នេះ សុខន រស់នៅ ដោយពឹងពាក់តែទីវត្តអារាមតាំងពីតូច និងតាំងពីរស់នៅក្នុងខេត្តបាត់ដំបងមកម្ល៉េះ។
ដោយមើលឃើញការតស៊ូ អំណត់ ព្យាយាមរបស់ យ៉ន សុខន នោះ, មិត្តភក្តិរួមថ្នាក់ឆ្នាំទី១ផ្នែកទំនាក់ទំនងអន្តរជាតិរបស់ សុខន នៅសកលវិទ្យាល័យ Paragon ក៏បានសម្រេចចិត្តរៃអង្គាសថវិកាក្នុងចំណោមពួកគេផ្ទាល់បានជាង២០០ដុល្លារដើម្បីទិញម៉ូតូមួយគ្រឿងក្នុងតម្លៃសមរម្យល្មមជូននិស្សិត សុខន។ និស្សិត គី ចំណា ដែលចេញមុខជួយសម្របសម្រួលការរៃអង្គាថវិកាទិញម៉ូតូជូន សុខន បានប្រាប់សារព័ត៌មានថ្មីៗថា មិត្តភក្តិគេទាំងអស់គ្នាសប្បាយចិត្តក្នុងការផ្តល់ថវិកាដើម្បីទិញម៉ូតូឲ្យ សុខន។ «អ្នកខ្លះមានតិច ចូលរួមតិច អ្នកមានច្រើនចូលរួមច្រើន»។
នៅចំពោះមុខទឹកចិត្តរបស់មិត្តភក្តិ យុវជន សុខន គ្មានពាក្យពេចន៍អ្វីថ្លែងឲ្យលើសពីពាក្យថា«អរគុណ និងរំភើបចិត្តឡើយចំពោះមិត្តភក្តិឡើយ»។ បើបានម៉ូតូហើយ សុខន ត្រូវរៀនជិះម៉ូតូសិន ព្រោះ សុខន មិនទាន់ចេះជិះម៉ូតូពិតប្រាកដនៅឡើយទេ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Paragon
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម