សម្ដេច ស ខេង បញ្ជា​ឲ្យ​រឹតបន្តឹង​ច្រកព្រំដែន​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​ការជួញដូរ​មនុស្ស​
ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​រឹតបន្តឹង​ច្រកព្រំដែន​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​ការជួញដូរ​មនុស្ស​
23, Apr 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បញ្ជា​ឲ្យ​សមត្ថកិច្ច​រឹតបន្តឹង​ច្រកព្រំដែន​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​ការជួញដូរ​មនុស្ស​។ ការបញ្ជា​របស់​សម្ដេច ស ខេង ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ និង​ទិសដៅ​ឆ្នាំ​២០១៩ នា​ថ្ងៃទី​២៣ មេសា​នេះ​។​

 
​សម្ដេច ស ខេង បានកត់សម្គាល់​ឃើញថា ច្រកចេញ​-​ចូល​ជាប់​ព្រំដែន​ថៃ ទាំងពីរ​ខាងលើនេះ គឺជា​មុខសញ្ញា​ជួញដូរ​មនុស្ស យកទៅ​បម្រើ​ការងារ​ខុសច្បាប់​ក្នុងប្រទេស​ថៃ​យ៉ាងសកម្ម ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ទប់ស្កាត់​លើ​បញ្ហា​នេះ​។ ដោយ​មិន​និយាយ​ពី​ការជួញដូរ​មនុស្ស​ទៅ​ប្រទេស​ឆ្ងាយៗ​នោះ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់ថា តាមរយៈ​ច្រកព្រំដែន​ទាំងពីរ​នេះ ភាគច្រើន​ជនល្មើស​ធ្វើ​សកម្មភាព​ជួញដូរ​មនុស្ស​តាម​ច្រករបៀង​តូចៗ ឆ្លង​ចូល​ប្រទេស​ថៃ​។​

​សូម​ស្ដាប់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖



 
​បន្ថែម​ពីនេះ​សម្ដេច ស ខេង ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មេខ្លោង រួមទាំង​អ្នកពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៀតផង​។ បើតាម​ប្រមុខ​ក្រសួងមហាផ្ទៃ ជនល្មើស​ដែល​ជួញដូរ​មនុស្ស​នោះ ភាគច្រើន​នាំ​ពលករ​ខុសច្បាប់ យកទៅ​បម្រើ​ការងារ​ក្នុងប្រទេស​ថៃ ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​ឡើយ​។​

Tag:
 ស ខេង​
  ជួញដូរ​មនុស្ស​
  ព្រំដែន​
© រក្សាសិទ្ធិដោយ thmeythmey.com