ជាតិ
នយោបាយជាតិ
មហាផ្ទៃអនុញ្ញាតឲ្យលោក រៀល ខេមរិន្ទ្របង្កើតបក្សឈ្មោះ «ខ្មែរអភិរក្សនិយម»
× សំណើរបស់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក រៀល ខេមរិន្ទ្រ ទទួលបានភ្លើងខៀវពីក្រសួងមហាផ្ទៃហើយ។ តាមរយៈលិខិតផ្លូវការមួយកាលពីថ្ងៃទី២៣ ខែមេសា សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង អនុញ្ញាតឲ្យអ្នកនយោបាយដែលទើបទទួលសិទ្ធិធ្វើនយោបាយឡើងវិញរូបនេះ បង្កើតបក្សដែលមានឈ្មោះថា «ខ្មែរអភិរក្សនិយម»។
ក្នុងសេចក្តីជូនដំណឹង សម្តេច ស ខេង បានប្រាប់ទៅលោក រៀល ខេមរិន្ទ្រ ឲ្យស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ តាមមាត្រាច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីទទួលបាននូវសុពលភាព និងអាចធ្វើសកម្មភាពស្របច្បាប់បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com