ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នកត្រូវការ​ឧស្សាហ៍​ពិនិត្យមើល​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ដែរ​ទេ​?
25, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។ យ៉ាងណាមិញ មជ្ឈមណ្ឌល​សម្រាប់​បង្កា​រ និង​គ្រប់គ្រង​ជំងឺ​របស់​អាមេរិក (CDC) បាន​និយាយថា ក្បួន​ណែនាំ​ថ្មី​សម្រាប់​មនុស្សពេញវ័យ​អាយុ​ចាប់ពី ២០​ឆ្នាំ​ឡើងទៅ​គួរតែ​ពិនិត្យមើល​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ជា​រៀងរាល់ ៥​ឆ្នាំ​ម្តង​។



ប៉ុន្តែ​ភ្នាក់ងារ​មួយ​នេះ​និយាយទៀតថា អ្នក​ប្រហែលជា​ត្រូវការ​ឧស្សាហ៍​ពិនិត្យមើល​ខ្លាញ់​នេះ​ញឹក​បន្តិច​បើសិនជា​៖
 
•​ ​អ្នកជា​ស្ត្រី​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើងទៅ ឬ​បុរស​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើងទៅ​
•​ ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​សរុប​ចាប់ពី ២០០mg/dL ឡើងទៅ​
•​ ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ទាប​ជាង ៤០mg/dL 
•​ ​ក្រៅពី​លើស​កូ​ឡេ​ស្តេ​រ៉ុល អ្នកមាន​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​ផ្សេងៗ​ទៀត​ដូចជា លើស​សម្ពាធ​ឈាម ឬ​កំពុងតែ​ធាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com