អត្ថបទពាណិជ្ជកម្ម
សិស្សវិទ្យាល័យម្នាក់ ត្រូវរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់
× តែបៃតង អ៊ីឈីតាន់ នៅតែបន្តចែករង្វាន់ប្រាក់លាន ទៅដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់។ ថ្មីៗនេះ យុវតីម្នាក់ឈ្មោះ ស៊ីម ដានីត អាយុ១៧ឆ្នាំ មានសំណាងបានឈ្នះរង្វាន់ធំ គឺទឹកប្រាក់១០០លានរៀល។ អតិថិជនរូបនេះជាសិស្សវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ខេត្តតាកែវ និងមានទីលំនៅក្នុងភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។
កញ្ញា ស៊ីម ដានីត បានប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានថា នាងតែងទិញតែបៃតង អ៊ីឈីតាន់ រសជាតិ ក្រូចឆ្មារទឹកឃ្មុំ ទទួលទានជាប្រចាំ។ នាងរៀបរាប់ទៀតថា កាលពីសប្តាហ៍កន្លងទៅ រូបគេបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិក្រូចឆ្មារទឹកឃ្មុំមួយដប ពីអ្នកលក់ដែលនៅជិតផ្ទះមកទទួលទាន ក៏មានសំណាងត្រូវរង្វាន់100លានរៀល នៅក្នុងគម្របដបតែម្ដង។ «ខ្ញុំបានស្រែកប្រាប់អ្នកលក់ និងអ្នកជិតខាងមកចោមរោមមើល និងទូរស័ព្ទទៅក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលមាននៅនឹងគម្របដប»។ នេះជាបញ្ជាក់ពីអារម្មណ៍រំភើប បន្ទាប់ពីដឹងថាខ្លួនបានឈ្នះរង្វាន់។
បើតាម យុវសិស្ស ស៊ីម ដានីត ប្រាក់រង្វាន់នេះ នាងនឹងជូនឪពុក-ម្តាយយកទៅសងបំណុលគេ ហើយមួយចំនួនទៀតដែលនៅសល់ គឺតុកសម្រាប់បន្តការសិក្សា។
គួរបញ្ជាក់ថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំ ដែលមានទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន ៧០រង្វាន់, ទូរស័ព្ទ iphone Xs ចំនួន៧០រង្វាន់ និងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com