អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ចូលរួម​ការផ្សព្វផ្សាយ «​ចំណេះដឹង​ផ្នែក​ហិរញ្ញ​វ​ត្ថុ​នៅ​កម្ពុជា​»
24, Apr 2019 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ប្រា​សាក់ ជា​គ្រឹះស្ថាន​លំដាប់​ទី​១ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ ៥​នៅ​កម្ពុជា មាន​មោទកភាព​ដែល​បាន​ចូលរួម និង​ឧបត្ថម្ភ​កម្មវិធី​ផ្សព្វផ្សាយ​«​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​» ដែល​រៀបចំ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ស៊ី​ធី​។​
 
​កម្មវិធី​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ពី​គុណប្រយោជន៍​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជូន​សាធារណជន ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កិច្ចការនារី គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ស្ថាប័ន​ដៃគូ ភាគី​ពាក់ព័ន្ធ សិស្ស និស្សិត និង​សាធារណជន​ទូទៅ​។​


 
​នៅក្នុង​កម្មវិធី​នេះដែរ ប្រា​សាក់​បាន​ចូលរួម​តាំង​បង្ហាញ​នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ សមិទ្ធផល​ដែល​ប្រា​សាក់ សម្រេចបាន​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បាន​បង្ក​បរិយាកាស​រីក​រាយ​ដោយ​ផ្ដល់​ការលេង​ល្បែង​កម្សាន្ត​ឆ្លើយ​សំណួរ​បាន​រង្វាន់​ផងដែរ​។​
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា​៖ «​ដោយ​មើលឃើញ​ពី​សារៈសំខាន់ នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ប្រា​សាក់​បាន​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​គាំទ្រ​លើ​សកម្មភាព​ផ្សព្វផ្សាយ នៃ​ចំណេះដឹង​នេះ​ឱ្យបាន​ទូលំទូលាយ​»​។ បើតាម​លោក សាយ សូ​នី កន្លងមក​ប្រា​សាក់​ក៏បាន​ចូលរួម​ឧបត្ថម្ភ ការបោះពុម្ពផ្សាយ​សៀវភៅ “​តោះ​! និយាយ​ពី​លុយ​” និង​បាន​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ តាមរយៈ​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់ខ្លួន​ជាដើម​។​


 
​លោក​បន្ត​បញ្ជាក់​ដូច្នេះ​៖«​យើង​យល់ថា ការទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ជា​តម្រូវការ​ចាំបាច់​បំផុត ដើម្បី​ជួយ​ដល់​អតិថិជន​អាច​ជ្រើសរើស​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​បាន​ត្រឹមត្រូវ គ្រប់គ្រង​សាច់ប្រាក់​បានល្អ ចេះ​ពី​របៀប​សន្សំ និង​ចាយវាយ​បាន​ត្រឹមត្រូវ ដែល​ជួយ​ដល់​ការពង្រឹង និង​បង្កើន​ជីវភាព​រស់នៅ​។ បន្ថែម​លើសពីនេះ យើង​ក៏បាន​បញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ តាមរយៈ​គម្រោង​បណ្ណាល័យ​ប្រា​សាក់ ជាមួយ​ការបំពាក់​សៀវភៅ​នានា​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អនុញ្ញាតិ​ឱ្យ​សិស្សានុសិស្ស​អាច​សិក្សា​ស្វែងយល់បាន​ដោយ​ខ្លួនឯង​។ យើង​តែង​អនុវត្ត​ជាប្រចាំ​ផងដែរ​ក្នុងការ​គាំពារ​អតិថិជន ដោយ​ប្រតិបត្តិ​តាម​បទដ្ឋាន​នៃ​គោលការណ៍​ការពារ​អតិថិជន​ជា​សាកល​»​។​


 
​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​ដដែល បន្តថា​ប្រា​សាក់  ពិតជា​មាន​សេចក្ដី​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​យុទ្ធនាការ​នានា​សំដៅ​ដល់​ការបញ្ជ្រាប​នូវ​ចំណេះដឹង ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ និង​ជឿជាក់ថា តាមរយៈ​ការរួមចំណែក​ទាំងនេះ នឹង​ជួយ​ឱ្យ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ កាន់​តែមាន​ភាពទូលំទូលាយ​បន្ថែមទៀត ដែល​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​


 
​សូមបញ្ជាក់ថា ប្រា​សាក់ ជា​គ្រឹះស្ថាន​ឯកជន និង​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ពី​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​កំពុងផ្តល់​សេវា​ហិរញ្ញវត្ថុ​ជាច្រើន​រួមមាន សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ សេវា​ធនាគារ​ចល័ត សេវា​អេ​ធី​អឹម សេវា​បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស  និង​ម៉ាស៊ីន​ឆូត​កាត​នៅ​ទូទាំងប្រទេស​។ បច្ចុប្បន្ន ការបង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅ​ដៃគូ ជំនួញ ឬ​ទៅ​មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ឬ​ផ្ទេរប្រាក់​ទៅកាន់​អ្នក​គ្មាន​គណនី តាមរយៈ​សេវា​ធនាគារ​ចល័ត (Mobile Banking & Internet Banking) និង​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់ មិន​គិត​កម្រៃ​សេវា​ឡើយ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​យើងខ្ញុំ​តាម 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេ​ប​សាយ​ត៍ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com