អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
វាគ្មិន​ជំនាញ​ជិត ៣០ រូប​នឹងធ្វើ​បទ​បង្ហាញ​នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ​២០១៩
24, Apr 2019 , 2:37 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅសល់​ពេល​តែ ១ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី ២៦ និង​២៧ ខែមេសា​នេះ ពិ​ព័រ​ណ៌​អចលនទ្រព្យ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ នឹងមាន​វត្តមាន​ម្តងទៀត​នៅ​កម្ពុជា ជាមួយនឹង​ការតាំង​បង្ហាញ​កាន់តែ​ធំ​សម្បើម និង​គួរ​ឲ្យ​ចាប់អារម្មណ៍ ជាង​លើក​មុនៗ​។​
 
​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ វេទិកា​សិក្ខាសាលា​អប់រំ​ស្តីអំពី​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា នឹង​ដំណើរការ​រយៈពេល​ពីរ​ថ្ងៃ​ពេញ ដោយ​ជួប​ជាមួយ​អ្នកជំនាញ​សំខាន់ៗ​ចំនួន ២៥ នាក់ ដូចជា​៖  
 
១. លោក​ ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CPL​។  
២. លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលន​ល​វត្ថុ​កម្ពុជា​។​
៣. លោក Takashi Eguchi  នាយក​ក្រុមហ៊ុន Creed Asia (Cambodia)​។​
៤. លោក Michel Verdy  នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​វៀតណាម និង​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន ARISTO និង​ជា​សហ​ស្ថាបនិក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន LBV & Partners​។​
៥. លោក Tyrone Siren នាយក​ក្រុមហ៊ុន Pearl Bay Consulting​។​
៦. លោក Robert Martin  អ្នកតំណាង​មកពី Levara Resort ប្រទេស Grenada​។​
៧. លោក John Meyer មេធាវី​របស់​ក្រុមហ៊ុន Foster Global មកពី​សហរដ្ឋអាមេរិក​។​
៨. លោក James Hall  មកពី ANZ Immigration របស់​ប្រទេស​អូស្ត្រាលី​។​
៩. អ្នកនាង Doris Han អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​របស់​ក្រុមហ៊ុន Sithisak Law Office Sithisak​។​
១០. លោក ហ៊ុន ចាន់​សាន ប្រធាន​ក្រុមហ៊ុន Re-Edge Architecture​។​
១១. លោក សាន ច័ន្ទ​ឬ​ទ្ធី ដៃគូ​ក្រុមហ៊ុន HKA & Partners​។​
១២.  លោក ស៊ិន សុជាតិ ប្រធាន​ក្រុមហ៊ុន Group Four Architects & Engineers​។​
១៣.​លោក  Haijun Zeng ប្រធាន​ក្រុមហ៊ុន Tings & Associates​។​
១៤. លោក James Hodge នាយករង​ក្រុមហ៊ុន CBRE Cambodia​។​
១៥. លោក Ari Syngeniotis នាយក​គ្រប់គ្រង Capital Partners​។​
១៦. លោក Peng Ponna (William)  ជំនួយការ​ព្រឹទ្ធបុរស និង​ជា​គ្រូ​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។​
១៧. លោក Robert Khath នាយក​ប្រតិបត្តិ​របស់​សាលារៀន​អចលនទ្រព្យ​នៅ​កម្ពុជា​។​
១៨. លោក អ្នកនាង Ivy Toh នាយករង​ផ្នែក​កុមារ​នៅ​សាលា​អន្តរជាតិ SCIA​។​
១៩. លោក Wayne Wang សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Lumiarch Global​។​
២០. លោក Baron Wang នាយករង​ផ្នែក​គ្រប់គ្រង​ទូទៅ​របស់ Yuetai International Group​។​
២១. លោក Eric Chan នាយករង និង​ជានា​យក​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Overseas Investment & Immigration Service Centre ( OIISC )​។​
២២. លោក Weimin Cai  ពិធីករ​ទូរទស្សន៍ CCTV និង​ជា​អតីត​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​អចលនទ្រព្យ​នៅ​សាកលវិទ្យាល័យ FuDan​។​
២៣. លោក Greg Bryant នាយក​គ្រប់គ្រង​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Business Development China និង​ក្រុមហ៊ុន Golden Gate Global​។​
២៤. លោក John Meyer មេធាវី​ក្រុមហ៊ុន Foster Global នៅ​សហរដ្ឋអាមេរិក​។​
២៥. លោក Douglas Seabrooke នាយក​ក្រុមហ៊ុន Blackriver Capital Investments​។​
 
​ក្នុង​វេទិកា​នេះ អ្នកជំនាញ​នីមួយៗ នឹងធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទ​ល្អៗ ជុំវិញ​ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា ជាពិសេស​ការណែនាំ​ដល់​វិនិយោគិន​ថ្មីថ្មោង ឲ្យ​បាន​យល់ដឹង ពី​ទិដ្ឋភាព​ផ្លូវច្បាប់​នៃ​ការវិនិយោគ កម្មសិទ្ធិ​ស្របច្បាប់​នៅ​កម្ពុជា ព្រមទាំង​សក្តានុពល​នៃ​តំបន់​វិនិយោគ​សំខាន់ៗ​នៅ​កម្ពុជា ក៏ដូចជា​ឱកាស​វិនិយោគ​នៅក្រៅ​ប្រទេស​។​
 
​នៅក្នុង​ពិព័រណ៍​ឆ្នាំនេះ​មានការ​ចូលរួម​តាំង​បង្ហាញ​រហូត​ជិត ១០០ គម្រោង រួមមាន ខុន​ដូ បុរី ដី​ឡូ​តិ៍ ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ ក្រុមហ៊ុន​រថយន្ត សាលារៀន​អន្តរជាតិ ក្រុមហ៊ុន​សម្ភារ​កីឡា អាហារ និង​ភេសជ្ជៈ និង​ការកំសាន្ត​...​។​
            
​ចំណាយពេល​ចុង​សប្តាហ៍​ដើរ​មើល​ផ្ទះ​ល្អៗ​នៅក្នុង​ពិព័រណ៍​ពីរ​ថ្ងៃ អ្នកនឹង​ទទួលបាន​ជម្រើស​លំនៅដ្ឋាន កាន់តែច្រើន​ទៅ​ពេលអនាគត​។​
 
​កុំ​ភ្លេច​ចូលរួម​ក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ ពិសេស​កុំ​ភ្លេច​ប្រាប់​ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នក​ដែល​ចង់​ទិញ​លំនៅដ្ឋាន​ឲ្យ​មក​ស្វែងរក​ជម្រើស​លំនៅដ្ឋាន​ល្អៗ​នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា ( Home & Lifestyle Expo)​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី ២៦-២៧ ខែមេសា ខាងមុខនេះ​ទាំងអស់គ្នា​៕
 
​ប្រភព​៖ realestate.com.kh!
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com