អត្ថបទពាណិជ្ជកម្ម
កីឡាករ ឡៅ ចន្ទ្រា ជា​តួ​សម្តែង​ក្នុង​វីដេអូ​«​តស៊ូ​ដើម្បី​កេរដំណែល​»​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី​
24, Apr 2019 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
នាពេល​ថ្មីៗ​នេះ មាន​វីដេអូ​ស្ប៉ត​មួយ​ដែលមាន​ចំណងជើង​ថា​«​តស៊ូ​ដើម្បី​កេរដំណែល​» ដែល ផលិត​ដោយ​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី​។ នៅក្នុង​វីដេអូ​នេះ គេ​ចាប់អារម្មណ៍​ទៅលើ​អ្នក​ប្រដាល់​កំពុង​ល្បីល្បាញ​មួយរូប​នៅ​កម្ពុជា គឺ​កីឡាករ ឡៅ ចន្ទ្រា​។ ឡៅ ចន្ទ្រា បានបង្ហាញ​អំពី​ខ្សែជីវិត​អ្នក​ស្នង​ក្បាច់គុន​ប្រដាល់​របស់​ដូនតា​ខ្មែរ​។ រីឯ​ខ្សែជីវិត​មួយទៀត​គឺ ខ្សែជីវិត​កសិករ ដែល​ស្នង​ដី​កេរដំណែល របស់​គ្រួសារ​។​

​វីដេអូ​នេះ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណជន ដោយបាន​ចូលរួម​បញ្ចេញមតិ​ផ្សេងគ្នា តែ​ន័យ​រួម​គឺ «​ពេញចិត្ត​នូវ​គំនិត ដែល​បណ្តុះ​ឲ្យ​យើង​យល់ច្បាស់​អំពី​ថា កេរដំណែល របស់​គ្រួសារ ក៏ដូចជា​កេរដំណែល​ដូនតា​យើង​ថា​មានតម្លៃ​ប៉ុណ្ណា​»​។ 
 
​អគ្គនាយក​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី បាន​គូសបញ្ជាក់ថា ក្រៅពី​វប្បធម៌​ដ៏​ល្អ​ផូរផង់ និង​សិល្បៈ​យ៉ាង​សម្បូរបែប កម្ពុជា​មានគុន​បុរាណ​ដែល​ល្បី​រន្ទឺ​ថា​ល្អ​ប្លែក​ពី​ប្រទេស​ដទៃ​។ ទន្ទឹមនឹងនេះ កម្ពុជា ក៏​ជា​ប្រទេសមួយ​ដែលមាន​ដែនដី ដែលមាន​អំណោយផល​យ៉ាងខ្លាំង​ផ្នែក​កសិកម្ម និង​ពោរពេញ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ផងដែរ​។ 


 
​បើតាម​អគ្គនាយក​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី ដដែល វីដេអូ​«​តស៊ូ​ដើម្បី​កេរដំណែល​»​ផលិតឡើង​ក្នុង​បំណង​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាជន​ខ្មែរ​ទាំងអស់ បាន​យល់​អំពី​អត្ថន័យ និង​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នៃ កេរដំណែល ដែល​បាន​បន្សល់​ពី​ដូនតា​រាប់សិប​ជំនាន់​មកហើយ​។ លោក​អគ្គនាយក​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី បញ្ជាក់​ដូច្នេះ​៖«​ជា​កូនចៅ ដែលជា​អ្នក​ស្នង យើង​ត្រូវ​ពង្រឹង​ជំហរ ដើម្បី​ជម្នះ​ឧបសគ្គ ព្រោះ​វា​ជាក​ត្ត​ព្វ​កិច្ច​របស់​អ្នក​ស្នង ដើម្បី​រក្សា​ឲ្យ​បាន​គង់វង្ស សម្រាប់​ជំនាន់​ក្រោយ​ជា​អ្នក​បន្ត​»​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ស្បត​របស់​ក្រុមហ៊ុន​ជីធម្មជាតិ សញ្ញា​ផែនដី​៖



​លោក​អគ្គនាយក​ក្រុមហ៊ុន​ជី​ម្ម​ជាតិ ជប៉ុន សញ្ញា​ផែនដី បាន​ថ្លែង​ពី​មោទកភាព ដែល​ក្រុមហ៊ុន​ខ្លួន អាចបង្កើត​វីដេអូ​ដ៏​មាន​អត្ថន័យ​នេះ​។ លោក បញ្ជាក់ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិខ្មែរ​ម្នាក់ ខ្ញុំ​ពិតជា​មោទកភាព​ខ្លាំងណាស់ សម្រាប់​ការបង្កើត​វីដេអូ​«​តស៊ូ​ដើម្បី​កេរដំណែល​»​មួយ​នេះ​ឡើង ដែលមាន​ការចូលរួម​សម្ដែង​យ៉ាង​ល្អ របស់​កីឡាករ​ប្រដាល់ ឡៅ ចន្ទ្រា ដែល​បានបង្ហាញ​រួចមកហើយ តាមរយៈ​វីដេអូ​ចំណងជើង​ថា​«​ម្ចាស់​កេរ​»​។ កីឡាករ​ប្រដាល់​រូបនេះ ក៏បាន ដើរតួ​សម្តែង​ជា​កសិករ ដែល​ខិតខំ​តស៊ូ​ដើម្បី​ថែរក្សា​ដី​កេរ​ដូនតា ដោយ​ជ្រើស​រើសយក​ដី​ជប៉ុន​សញ្ញា​ផែនដី ដែលជា​ជី​ថែរក្សា​គុណភាព​ដី ថែរក្សា​ដី​កេរដំណែល​ខ្មែរ​ផងដែរ​។​

 
 
​អំពី​ក្រុមហ៊ុន​ជីធម្មជាតិ ជប៉ុន សញ្ញា​ផែនដី​៖
​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី ជា​ឧបសម្ព័ន្ធ​នៃ​ក្រុមហ៊ុន បាយ័ន ហេ​រិ​ថេ​ច ហូល​ឌី​ង គ្រុប ដែល​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៤ ក្នុងទិសដៅ​នាំចូល​ជីធម្មជាតិ​ពី​ប្រទេស​ជប៉ុន ដើម្បី​ជួយ​ប្រជាកសិករ​ខ្មែរ យើង​បាន​ប្រើប្រាស់ ស្តារ និង​កែលំអ​ដី​ដែល​ខូច​រិច​រិល ដោយសារ​ការប្រើប្រាស់​ជី​ផ្សេងៗ​មិនបាន​សមស្រប ឲ្យ​ក្លាយជា​ដី​មាន​ជីជាតិ​ស្ថិតស្ថេរ​ឡើងវិញ ធានា​សុ​វត្តិភាព​បរិស្ថាន និង​សុខភាព​របស់​ពួកគាត់ ។​
 
​អំពី​ជីធម្មជាតិ ជប៉ុន ប្រភេទ​គ្រាប់​៖
​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី គឺជា​ប្រភេទ​ជីធម្មជាតិ ដែល​ផលិត​ចេញ​មកពី​សារធាតុសរីរាង្គ ដែលមាន​សមាសធាតុ ប៉េ (P) និង​កា (K) ខ្ពស់​។ ពិសេស​ជាងនេះទៅទៀត ការប្រើ​ជីធម្មជាតិ​ជប៉ុន អាចជួយ​កែ​ប្រៃ​ដី​ដែល​រឹង​ក្តាំង ប្រេះ​បែក​ក្រហែង គ្មាន​ជីជាតិ ដែល​គេ​ហៅថា​ដី​ងាប់ ឬ​ដី​ហឹរ នឹង​ប្រែ​មកជា​ផុស​ធូរ មាន​សំណើម និង​មាន​ជីជាតិ​ឡើងវិញ ដោយសារ​នៅក្នុង​ជីធម្មជាតិ​ជប៉ុន​មាន​សារធាតុសរីរាង្គ ដែល​ធ្វើឱ្យ​ពួក​មីក្រូ​សរីរាង្គ នៅក្នុង​ដី​មាន​ជី​រិត ហើយ​បានធ្វើ​ចលនា​ចុះឡើង​ក្នុង​ដី និង​ជួយ​សំរួល​ដល់​ការ​បំប្លែង​ជី​នៅក្នុង​ដី​។ កត្តា​នេះ ធ្វើឱ្យ​រុក្ខជាតិ​ងាយស្រួល​ក្នុងការ​ស្រូបយក​សារធាតុចិញ្ចឹម និង​ជួយ​ឱ្យ​រុក្ខជាតិ​មាន​ដើមដង​រឹងមាំ មាន​សុខ​ភាពល្អ អាច​រួច​ផុតពី​ការបំផ្លាញ​របស់​សត្វល្អិត​ចង្រៃ និង​ជំងឺ​ផ្សេងៗ​។​
 
​ការប្រើប្រាស់​ជីធម្មជាតិ​ជប៉ុន​សញ្ញា​ផែនដី គឺ​ធ្វើឱ្យ​យើង​ទទួលបាន​ទិន្នផល​ខ្ពស់ ចំណេញ​ពេលវេលា និង​គ្មាន​ជាតិគីមី​នៅក្នុង​កសិផល ដែល​ធ្វើឱ្យ​ងាយស្រួល ក្នុង​ការនាំ​ផលិតផល​ចេញទៅ​ក្រៅប្រទេស និង​ធ្វើឱ្យ​អ្នកប្រើប្រាស់​នៅក្នុង​ស្រុក​មាន​ទំនុកចិត្ត ហើយ​វា​ជួយ​រក្សាបាន​នូវ​ភាព​ដើម​របស់​ពូជ បើ​ពូជ​ដាំ​ណាំ​របស់​យើង​ក្រអូប ស្រួយ ផែ្អ​ម​ឆ្ងាញ់ គឺ​វារ​ក្សា​នៅ​ដដែល​។​
​លេខ​ទូរស័ព្ទ ក្រុមហ៊ុន ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី ថែ​គុណភាព​ដី​៖ 088 54 55 485 / 071 33 55 006 និង 081 800 842 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Phibious
© រក្សាសិទ្ធិដោយ thmeythmey.com