ភ្នំពេញ៖ អគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែមេសា នៅតាមតំបន់មួយចំនួននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង នឹងគ្មានអគ្គិសនីប្រើប្រាស់ជាបណ្តោះអាសន្ន។ ការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះ ដើម្បីផ្លាស់ប្តូរ និងតម្លើងបរិក្ខារថ្មី។
លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា នៅថ្ងៃទី២៥ ខែមេសា ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅ ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ។ នៅថ្ងៃទី២៦ នឹងផ្គាកផ្គត់ផ្គង់នៅខណ្ឌសែនសុខ, ខណ្ឌពោធិ៍សែនជ័យ,ខណ្ឌកំបូល,ស្រុកអង្គស្នួល,ស្រុកល្វាឯម,ស្រុកខ្សាច់កណ្តាល,ស្រុកមុខកំពូល ខេត្តកណ្តាល,ខណ្ឌជ្រោយចង្វារ និងស្រុកពារាំង ខេត្តព្រៃវែង។
សម្រាប់ខណ្ឌដូនពេញ(សាខាវត្តធំ),សង្កាត់ចោមចៅ២, សង្កាត់ត្រពាំងក្រសាំង,សង្កាត់សំរោងក្រោម,សង្កាត់ចោមចៅទី៣, សង្កាត់គោករកា, សង្កាត់កំបូល,សង្កាត់កន្ទោក,សង្កាត់ឪឡោក, ស្រុកអង្គស្នួល(សាខាអូរដឹម) ក៏នឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅថ្ងៃទី២៧ ខែមេសាផងដែរ។
ចំណែកនៅថ្ងៃទី២៨ ខែមេសាវិញ អគ្គិសនីកម្ពុជាក៏នឹងផ្អាកផ្គត់ផ្គង់នៅតំបន់ភ្លើងលេខ ប.ត៥៥៥ ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ(សាខាអូរដឺម), សង្កាត់ត្រពាំងក្រសាំង, សង្កាត់កន្ទោក សង្កាត់កំបូល,សង្កាត់ឪឡោក ក្នុងខណ្ឌកំបូល, ឃុំបែកចាន, ឃុំឆក់ឈើនាង, ឃុំពើក, ឃុំសំរោងលើ ក្នុងខេត្តកណ្តាល៕