ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ទិញ ឬ​កក់​គម្រោង នៅក្នុង​ពិព័រណ៍​លំនៅដ្ឋាន​ឆ្នាំ​២០១៩ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់​២០% និង​ឱកាស​ឈ្នះ​រង្វាន់​ពី​ម្ចាស់​គម្រោង​នីមួយៗ​
25, Apr 2019 , 10:44 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ឆ្នាំ​២០១៩ ដែលជា​ព្រឹត្តិការណ៍​ទិញ​លក់​អចលនទ្រព្យ​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៦ និង​ទី​២៧ ខែមេសា​នេះ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។ ព្រឹត្តិការណ៍​ដ៏​ធំ​នេះ រៀបចំឡើង​ដោយ គេហទំព័រ Realestate.com.kh ដែលជា​គេហទំព័រ​ផ្សព្វផ្សាយ​អចលនទ្រព្យ​លេខ ១ នៅ​កម្ពុជា​។
 
​បើតាម Realestate.com.kh  នៅក្នុង​ពិព័រណ៍​រយៈពេល​២ ថ្ងៃនេះ មាន​គម្រោង​លំនៅដ្ឋាន និង​ក្រុង​ម​ហ៊ុន​អចលនទ្រព្យ​ជិត​១០០ នឹងចូលរួម​ដាក់​បង្ហា​ញ​គម្រោង​ផ្ទះ បុរី ខុន​ដូ ដី​ឡូ​តិ៍ និង​គម្រោង​ចលនទ្រព្យ​របស់ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មាន​ក្រុមហ៊ុន​លក់​សម្ភារ​កីឡា​, រថយន្ត និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់ រួមជាមួយ​ការកម្សាន្ត​ជាច្រើន​ទៀតផង​ដែរ នឹង​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ពិរ​ព័រ​ណ៍​ដ៏​ថំ​នេះ​។ អ្នកចូលរួម​ទាំងអស់ សុទ្ធតែ​មានកម្ម​វិធី​ពិសេសៗ និង​អត្ថប្រយោជន៍​ជា​ច្រើ ដើម្បី​ផ្តល់ជូន​ទៅដល់​អតិថិជន ក៏ដូចជា​វិនិយោគិន​។ 


 
​អ្នកនាង ចេង សុខា  នាយករង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​លំនៅឋាន​ជប៉ុន  Creed Group ក្រុមហ៊ុន Creed Asia (Cambodia)Co.,Ltd បាន​ថ្លែងថា ការបន្ត​ចូលរួម​ក្នុងការ​តាំងពិព័រណ៍​អចល​ទ្រព្យ​ឆ្នាំ​២០១៩​នេះ ដោយសារតែ​ការចូល​រួមជាមួយ Realestate.com.kh កន្លងមក ក្រុមហ៊ុន​ខ្លួន​បានទទួល​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ការលក់ និង​មាន​អតិថិជន​ស្គាល់​ច្រើន​។ សម្រាប់​ការចូលរួម​លើក​នេះ ក៏​អ្នកនាង រំពឹងថា​នឹង​ជោគជ័យ​ដូច​ពេលកន្លងមក​ដែរ ដោយសារតែ​ក្រុមហ៊ុន មានការ​ផ្តល់ជូន​ពិសេស​បន្ថែម ជូន​អតិថិជន​ដែល​កក់​គម្រោង​ណាមួយ​របស់ខ្លួន នៅក្នុង​អំឡុងពេល​តាំងពិព័រណ៍​នេះ​។ ពោលគឺ​មានការ​បញ្ចុះតម្លៃ​សរុប​រហូតដល់​ទៅ​៧%​សម្រាប់​គម្រោង​ធម្មតា និង​រហូតដល់​៩% សម្រាប់​គម្រោង​ថ្មី​។ នេះ​ជាការ​បន្ថែម​របស់​អ្នកនាង ចេង សុខា​។ 
 
​នៅក្នុង​ពិព័រណ៍​នេះ ក៏មាន​ការចូលរួម​ពី គម្រោង​អភិវឌ្ឍន៍​អចល​ទ្រព្យ​ដ៏​ធំ​មួយទៀត​ដែរ គឺ Urban Village​។ លោក លឹម រ៉ាវុធ អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់ និង​ទីផ្សារ នៃ​គម្រោង​លំនៅដ្ឋាន Urban Village បាន​ឲ្យ​ដឹងថា នេះ​គឺជា​លើក​ទី​១ ដែល​គម្រោង​របស់ខ្លួន​ចូលរួម​នៅក្នុង​ពិព័រណ៍​អចល​ទ្រព្យ​នេះ​។ លោក លឹម រ៉ាវុធ បន្តថា Urban Village ចូលរួម​ការតាំងពិព័រណ៍​អចល​ទ្រព្យ​ឆ្នាំ​២០១៩​នេះ គឺ​ដោយសារតែ​មើលឃើញថា ការរៀបចំ​ពិព័រណ៍​អចល​ទ្រព្យ​កន្លងមក​របស់ Realestate.com.kh ទទួលបាន​ជោគជ័យ​ខ្លាំង​។ លើសពីនេះ  ពិព័រណ៍​លើក​នេះ នឹង​រៀបចំ​កាន់តែ​ធំ និង​មាន​អ្នក​អភិវឌ្ឍន៍ និង​គម្រោង​នានា​ចូលរួម​កាន់តែច្រើន​ដែរ ដូច្នេះ​វា​នឹង​ទាក់ទាញ​បាន​កាន់តែច្រើន​ដែរ ទាំង​វិនិយោគិន និង​អតិថិជន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្រាប់​លោក លឹម រ៉ាវុធ ការចូលរួម​នេះ ក៏​ជាការ​ឱកាស​ដ៏​ល្អ សម្រាប់​កសាង​ឈ្មោះ​របស់ខ្លួន ឲ្យ​អតិថិជន​ស្គាល់​កាន់តែច្រើន​ផងដែរ​។  បើតាម​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់ និង​ទីផ្សារ​ដដែល គម្រោង​Urban Village ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​រហូតដល់​ទៅ ៥៥,០០០​ដុល្លារ ដល់​អតិថិជន​ដែល​កក់ ឬ​ជាវ Unit ណាមួយ​របស់ខ្លួន នៅក្នុង​ការតាំង​ពិ​ព័​ណ៍​នេះ​។ លើសពីនេះ ក៏មាន​ការចាប់​រង្វាន់ និង​ការផ្តល់​ជូវ​វត្ថុ​អនុស្សាវរីយ៍​ផងដែរ​។ 
 
​នេះ​គ្រាន់តែ​ជាការ​ផ្តល់ជូន​ពិសេស​ពី​គម្រោង​២​ប៉ុណ្ណោះ ប៉ុន្តែ​ពិព័រណ៍​នេះ មានការ​ចូលរួម​ពី​ក្រុមហ៊ុន និង​គម្រោង​នានា​ប្រមាណ​១០០​គម្រោង​ឯណោះ​។ អ្នកទិញ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស រហូតដល់​២០% និង​ឱកាស​ឈ្នះ​រង្វាន់ ពី​ម្ចាស់​គម្រោង​នីមួយៗ​ថែមទៀត​។ អ្នកចូលរួម ក៏មាន​ឱកាស​ឈ្នះ​រង្វាន់​ពី Realestate.com.kh ផងដែរ ដោយ​គ្រាន់តែ​ចុះឈ្មោះ​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះ​។​


 
​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​៤​ហើយ ដែល Realestate.com.kh រៀបចំ​ពិព័រណ៍​លំនៅដ្ឋាន​នេះ​ឡើង​។ ព្រឹត្តិការណ៍​ពិព័រណ៍​៣​លើក​កន្លងមក ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង គួរ​ឲ្យ​កត់សម្គាល់​ដោយ​ពិព័រណ៍​លើក​ទី​១ មានការ​ទិញ​លក់ នៅ​នៅនឹងកន្លែង​គិត​ជា​ទឹកប្រាក់​ជាង ៣​លាន​ដុល្លារ លើក​ទី​២ និង​លើក​ទី​៣ បាន​ជាង ២០​លាន​ដុល្លារ​។​
 
​ដោយឡែក ពិព័រណ៍​លំនៅដ្ឋាន​លើក​ទី​៤ ឆ្នាំ​២០១៩​នេះ គឺជា​វេទិកា​នេះ​គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ទិញ​លំនៅដ្ឋាន មិន​ថា​ផ្ទះ ខុន​ដូ បុរី ដី និង​មាន​ជម្រើស​ផ្សេងៗ ក្នុងនោះ​ក៏មាន​ទាំង​រថយន្ត​ម៉ាក​ល្បីៗ គ្រឿងសង្ហារិម និង​ដេ​គ័​រ​ផងដែរ​។ 
 
​ពិព័រណ៍​លំនៅដ្ឋាន​ក្នុង​ឆ្នាំ​២០១៩ ក៏​ជា​វេទិកា​ដ៏​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុងស្រុក និង​អន្តរជាតិ ដែល​ចង់​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ធំៗ​នៅ​កម្ពុជា​ផងដែរ​។ 
 
​ជាពិសេស​នោះ អ្នក​ដែល​ចង់​ស្វែងយល់​ពី​ភាព​រីកចម្រើន​ទីផ្សារ​លំ​នៅ​ដ្ឋា​ន​កម្ពុជា ក៏​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​នេះដែរ ដោយនៅ​ពិព័រណ៍​នេះ​មាន​រៀបចំ​សិក្ខាសាលា​អប់រំ​ពី​វិស័យ​អចល​ទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ក្នុងនោះ​មានការ​ធ្វើ​បទ​បង្ហាញ ពី​វាគ្មិន​ល្បីៗ​ចំនួន ២៥​នាក់ លើ​ប្រធានបទ​ល្អៗ និង​សំខាន់ៗ​ជាច្រើន​។ ដូច្នេះ​កុំ​ភ្លេច​ចូលរួម​ពិព័រណ៍​លំនៅដ្ឋាន​ឆ្នាំ​២០១៩ ទាំងអស់គ្នា នៅ​ថ្ងៃទី​២៦ និង​ទី ២៧ ខែមេសា​នេះ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com