អត្ថបទពាណិជ្ជកម្ម
សល់​តែ​២​ថ្ងៃ​ទៀត​ទេ ភេសជ្ជៈ​វើក​,​ទឹកក្រូច​អាយ​ស៍​,​ទឹក​ផ្លែឈើ​ជូ​ប និង​ទឹកបរិសុទ្ធ​កម្ពុជា នឹង​ចាប់​រង្វាន់​ម៉ូតូ ZOOMER X ៥០​រង្វាន់ ដល់​អតិថិជន​
25, Apr 2019 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ គិត​មកដល់​ថ្ងៃនេះ ចំនួន​សំបក​កេសរ​បស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក , ទឹកក្រូច​អាយ​ស៍ , ទឹក​ផ្លែឈើ​ជូ​ប និង​ទឹកបរិសុទ្ធ​កម្ពុជា ដែល​បាន​បំពេញ​ឈ្មោះ និង​លេខ​ទូរ​សព្ទ ដើម្បី​ចូលរួម​ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X សរុប​ចំនួន ៣០០​រង្វាន់​នោះ បាន​កើនឡើង​រហូត​ទៅដល់ ៨ ម៉ឺន​សន្លឹក​ហើយ​។  ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែលជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ខាងលើ នេះ​នឹង​ចាប់​រង្វាន់​រក​អ្នកឈ្នះ ម៉ូតូ​៥០​រង្វាន់ ជា​រៀងរាល់ខែ​។
 
​បើតាម លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ការចាប់​រង្វាន់​លើក​ទី​១ នឹង ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង ៦​ដល់​៨​ល្ងាច នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទូរទស្សន៍​ហង្ស​មាស អេ​ជ​ឌី​។ លោកស្រី គង់ កុសល ក៏បាន​រម្លឹក​ដល់​អតិ​ថិ​ជន អ្នកលក់​បន្ត និង​អ្នក​ដែល​ទិញ​ភេសជ្ជៈ​ខាងលើ​ទាំង​កេសៗ ហើយ​ដែល​បាន​បំពេញ​ឈ្មោះ និង​លេខ​ទូរ​សព្ទ​ដើម្បី​ផ្សងសំណាង​ឈ្នះ​រង្វាន់ ៥០​រង្វាន់ ជា​រៀងរាល់ខែ​នោះ ឲ្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់ខ្លួន នៅក្នុង​អំឡុងពេល​នៃ​ការប្រគំ​តន្ត្រី​នេះ​ផងដែរ​។​


 
​សម្រាប់​អ្នក​ដែល​ខកខាន​ផ្ទៀងផ្ទាត់​លទ្ធផល​ផ្ទាល់ សូម​តាមដាន​មើល​លទ្ធផល​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ភេសជ្ជៈ​នីមួយៗ​ខាងលើ និង​សារពត៌មាន​អន​ឡាញ​រូ​ម​មាន​កម្ពុ​ជាថ្មី ដើមអម្ពិល ថ្មី​ថ្មី​, FreshNews, និង KBN  នៅ​២​ថ្ងៃ​បន្ទាប់ ពី​កម្មវិធី​ទូរទស្សន៍​ហង្ស​មាស​ហើយ​។ លោកអ្នក​ក៏ អាច​ទំនាក់ទំនង បាន​តាមរយៈ​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​អតិថិជន ០៦១/០៦៧/០៦៩ ៩០២ ៩០២ ដើម្បី​បើក​រង្វាន់ បើសិនជា​លោកអ្នក​ជា​អ្នកឈ្នះ​។​


 
​សូមបញ្ជាក់​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស ដែលជា​ម្ចាស់​ផលិតផល​ភេសជ្ជៈ​ខាងលើ បានផ្តល់​កម្ម​វី​ធី​លក់​ប្រូ​ម៉ូ​សិន​ពិសេស​ដល់​អ្នកលក់​បន្ត និង​អ្នក​និយម​ទិញ​ភេសជ្ជៈ​ខាងលើ​ទាំង​កេសៗ អាចមាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X ចំនួន ៣០០​គ្រឿង ពី​សំបក​កេស​ផលិតផល ទាំងនោះ ដោយ​គ្រាន់តែ​បំពេញ​ឈ្មោះ លេខ​ទូរ​សព្ទ រួច​ដាក់​ទៅក្នុង​ធុង​ឆ្នោត​នៅតាម​តូប លក់​ចាប់ហួយ​នៅ​ទូរ​ទាំង​ប្រទេស​កម្ពុជា តាំងពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ មកម្ល៉េះ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com