«​សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី​» ប្រមូលផ្ដុំ​វត្ថុ​បុរាណ​រាប់ពាន់​ឆ្នាំ បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ឥតគិតថ្លៃ​
ពីនេះ ពីនោះ / មិនយល់...!
សង្គមអន្តរជាតិ​
អន្តរជាតិ
«​សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី​» ប្រមូលផ្ដុំ​វត្ថុ​បុរាណ​រាប់ពាន់​ឆ្នាំ បើកទ្វារ​ស្វាគមន៍​ភ្ញៀវទេសចរ​ឥតគិតថ្លៃ​
25, Apr 2019 , 11:39 am        
រូបភាព
​ណាន​នី​ង (​ចិន​)៖ «​សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី​» ជា​សារមន្ទីរ​មួយ​ដែល​ល្បី​នៅក្នុង​ប្រទេស​ចិន ដោយមាន​ទីតាំងនៅ​កណ្ដាល​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី​។ សារមន្ទីរ​នេះ ប្រមូលផ្ដុំ​វត្ថុ​បុរាណ វប្បធម៌​ប្រពៃណី​របស់​ប្រទេស​ចិន ដូចជា ស្គរ​ស្ពាន់​ដែលមាន​អាយុ​ជាង​២​ពាន់​ឆ្នាំ​, សម្លៀកបំពាក់​ជនជាតិ​ភាគតិច​ទាំង​១២ នៅក្នុង​ខេត្ត​ក្វាង​ស៊ី និង​មាន​វត្ថុ​បុរាណ​ដ៏​មានតម្លៃ​ជាច្រើន​ទៀត​។ សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី បើកទ្វារ​ទទួលភ្ញៀវ​ទេសច​រ​ជាតិ​-​អន្តរជាតិ រៀងរាល់ថ្ងៃ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ម៉ោង​៩៖៣០​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។​



​សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី ដែល​បាន​សាងសង់​នៅ​ឆ្នាំ​២០០៨ និង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០០៩ នេះ សម្បូរ​ដោយ​សិស្ស​និស្សិត និង​អ្នកធ្វើការងារ​រដ្ឋ មក​សិក្សា​ស្វែងយល់​ពី​វប្បធម៌​នៅក្នុង​សារមន្ទីរ​ប្រវត្តិ​សា​ស្រ​របស់​ប្រទេស​ចិន​មួយ​នេះ​។ 

អត្ថបទទាក់ទង
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​សារមន្ទីរ​ជនជាតិ​ក្វាង​ស៊ី ដែល​ផ្ដិត​រូបភាព​ដោយ​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 


















































Tag:
 ណាន​នី​ង​
  ក្វាង​ស៊ី​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com