ជាតិ
ពីនេះ ពីនោះ
«កម្ពោជិក» និង«កម្ពោជិកា» មានន័យថា ជនដែលកើត ឬរស់នៅកម្ពុជា 
×![]()
ពាក្យ«កម្ពោជិក»និង«កម្ពោជិកា»ជាពាក្យកម្រមានអ្នកប្រើណាស់។ ការពិតពាក្យ«កម្ពោជិក»,«កម្ពោជិកា» ទាំងនេះ មានន័យថា ប្រជានិករបុរសស្ត្រីដែលជាអ្នកកើត ឬអ្នករស់នៅក្នុងប្រទេសកម្ពុជា។ បុរស ហៅថា កម្ពាជិក ចំណែកស្ត្រី ហៅថា កម្ពាជិកា។ នេះបើយោងតាមវចនានុក្រមខ្មែរ។
បុរសនុ៎ះជាកម្ពោជិក, ស្ត្រីនេះក៏ជាកម្ពោជិកាដែរ សុទ្ធតែជាតិខ្មែរដូចគ្នាទាំងបុរសទាំងស្ត្រី មានខន្តីមេត្តា រាប់រកគ្នាដោយសាមគ្គីជានិច្ច ។
វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា គេអាចហៅថា កម្ពុជរដ្ឋក៏បាន កម្ពុជប្រទេសក៏បាន ប្រទេសខ្មែរក៏បាន ខេមរប្រទេសក៏បាន ឬខេមរដ្ឋក៏បាន។ ជនបរទេសដូចជាបារាំងសែស ហៅប្រទេសកម្ពុជា ថា Cambodge អង់គ្លេសហៅថា Cambodia មានជនបរទេសខ្លះហៅប្រទេសខ្មែរថា Camboja ខ្លះហៅថា Kambuja ក៏មានដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com