ទីក្រុងបាងកក ២៣ មេសា ២០១៩៖ ក្រុមហ៊ុន តាន់ចុង អុីនធើណេសិនណល លីមីធីត បានសម្ពោធរោងចក្រដំឡើងរថយន្ត ស៊ូបារុ ជាផ្លូវការ ដែលស្ថិតនៅលើផ្ទៃដី ១០០,០០០ ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចឡាដក្របាង ប្រទេសថៃ។ ការវិនិយោគជាទឹកប្រាក់ប្រមាណ ៥ ពាន់លានបាត (ស្មើនឹង ១៥៧ លានដុល្លា) ដោយបានបង្កើតរោងចក្រ ដែលមានសមត្ថភាពដំឡើងរថយន្តជាង ៦០០០ គ្រឿង សម្រាប់ប្រតិបត្តិការឆ្នាំដំបូង ដើម្បីនូវបំពេញតម្រូវការរបស់អតិថិជន ដែលនិយមប្រើប្រាស់រថយន្ត ស៊ូបារុ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រ
ក្រុមហ៊ុន តាន់ចុង ស៊ូបារុ អូតូម៉ូធីវ លីមីធីត (TCSAT) គឺជាការវិនិយោគរួមគ្នារវាង ក្រុមហ៊ុន តាន់ចុង អុីនធើណេសិនណល លីមីធីត និង ក្រុមហ៊ុន ស៊ូបារុ ខបភើរេសិន របស់ប្រទេសជប៉ុន។ ក្រុមហ៊ុន តាន់ចុង អុីនធើណេសិនណល លីមីធីត គ្រប់គ្រងភាគហ៊ុនចំនួន ៧៤.៩% ចំណែកឯ ក្រុមហ៊ុន ស៊ូបារុ ខបភើរេសិន គ្រប់គ្រងភាគហ៊ុនចំនួន ២៥.១%។
ប្រទេសថៃ គឺជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសមត្ថភាពក្នុងដំឡើងរថយន្ត និង មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសក្នុងតំបន់ និងផ្ដល់ភាពងាយស្រួលក្នុងការដំឡើង និងតម្លៃប្រកួតប្រជែង ដើម្បីបំពេញតម្រូវការអតិថិជន ដែលកើនឡើងរៀងរាល់ថ្ងៃ។
រថយន្តជំនាន់ទី៥ ស៊ូបារុ Forester ជារថយន្តដំបូង ដែលនឹងត្រូវដំឡើងនៅរោងចក្រ TCSAT ក្នុងប្រទេសថៃនេះ។ រថយន្តម៉ូឌែលនេះ នឹងត្រូវចែកចាយទៅកាន់ទីផ្សារប្រទេសថៃ ម៉ាឡេស៊ី វៀតណាម និងកម្ពុជា តាមរយៈក្រុមហ៊ុនម៉ូទ័រ អុីមេដគ្រុប ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន តាន់ចុង អុីនធើណេសិនណល លីមីធីត។ ក្រុមហ៊ុនម៉ូទ័រអុីមេដ បានបំបែកកំណត់ត្រាការលក់រថយន្តជាង ១០០គ្រឿង ក្នុងកម្មវិធីពិព័រណ៌រថយន្ត Bangkok international Motor Show កាលពីខែមីនា កន្លងទៅ ដោយអតិថិជន ផ្ដោតការចាប់អារម្មណ៍ខ្លាំងលើម៉ូឌែល ស៊ូបារុ Forester។
លោក Glenn Tan អនុប្រធានក្រុមហ៊ុន និងជានាយកគ្រប់គ្រង ក្រុមហ៊ុន តាន់ចុង អុីនធើណេសិនណល លីមីធីតបានមានប្រសាសន៍ថា៖«នេះជាការបោះជំហានថ្មីមួយទៀតរបស់យើង ដែលយើងនឹងដំឡើងរថយន្ត ស៊ូបារុ ដោយផ្ទាល់នៅក្នុងប្រទេសថៃ។ ក្រៅពីការចែកចាយ សាខាចែកបន្ត និងសេវាកម្មក្រោយការលក់ ឥឡូវនេះ យើងនឹងដំឡើងរថយន្ត ស៊ូបារុ ដោយខ្លួនឯងផ្ទាល់។ ផែនការយុទ្ធសាស្ត្ររយៈពេលវែងនេះ នឹងអនុញ្ញាតឱ្យយើង គ្រប់គ្រងខ្សែចង្វាក់ចែកចាយកាន់តែប្រសើរ នាំយកម៉ូឌែលថ្មីៗបន្ថែម ការធ្វើមូលដ្ឋានីយកម្ម និងកាត់បន្ថយការពឹងផ្អែកទាំងស្រុង ពីប្រទេសជប៉ុន។ យើងនឹងឆ្លើយតបបានល្អជាងមុន និងបំពេញតម្រូវការរថយន្ត ស៊ូបារុ របស់អតិថិជនក្នុងតំបន់ និងទៅកាន់តំបន់ផ្សេងៗទៀតនាពេលអនាគត»។
រថយន្តលំដាប់ពិភពលោកនឹងត្រូវផលិតក្នុងស្រុក
TCSAT មានក្រុមការងារជំនាញមកពីប្រទេសជប៉ុន ដើម្បីត្រួតពិនិត្យ និងធានាស្តង់ដារកម្រិតខ្ពស់ នៃចង្វាក់ផលិតកម្ម និងប្រតិបត្តិការ ដើម្បីសម្រេចបានតាមស្តង់ដា ររបស់ប្រទេសជប៉ុន។ បន្ថែមពីនេះ រ៉ូបូតដែលមានសមត្ថភាពខ្ពស់ នឹងត្រូវប្រើប្រាស់ក្នុងដំណាក់កាលជាច្រើននៃការផលិតដើម្បីធានាទាំងគុណភាព និងពុំមានការខូចខាត។ នៅដំណាក់កាលបាញ់ថ្នាំរថយន្ត ការត្រួតពិនិត្យមុនពេលបាញ់ថ្នាំ និងពេលបាញ់ថ្នាំ ត្រូវបានអនុវត្តន៍ដោយប្រព័ន្ធស្វ័យប្រវត្តិ។ ចំណុចផ្សារភ្ជាប់ដ៏សំខាន់ រវាងតួរថយន្ត និងផ្នែកកញ្ចក់ ក៏អនុវត្តន៍ដោយស្វ័យប្រវត្តិដើម្បីទទួលបាននូវគុណភាពកម្រិតខ្ពស់។ នេះជាផ្នែកមួយនៃបច្ចេកវិទ្យា និង ការផ្ទេរជំនាញបច្ចេកទេស ដែល ស៊ូបារុ ខបភើរេសិន ប្ដេជ្ញាសម្រេចឲ្យបាន។
ផ្នែកត្រួតពិនិត្យគុណភាព និងកែតម្រូវ នឹងត្រូវប្រើប្រាស់ក្នុងដំណើរការដំឡើងរថយន្ត។ ផ្នែកនេះ ត្រូវបានត្រួតពិនិត្យដោយសវនកម្មទៀងទាត់ពី ស៊ូបារុ ខបភើរេសិន។ ចំណុចពិសេស ដែលមានតែមួយគត់របស់រោងចក្រ មានដូចជា Test Track ដែលបានបង្កើតឡើង ដើម្បីវាយតម្លៃលក្ខខណ្ឌរបស់រថយន្តទាំងអស់ មុនពេលបញ្ចេញរថយន្តពីរោងចក្រ។ នីតិវិធីត្រួតពិនិត្យគុណភាពរថយន្ត នឹងធានាដល់គ្រប់រថយន្តទាំងអស់ ដែលដំឡើងនៅ TCSAT គឺមានសុវត្ថិភាព ផាសុកភាព និងទំនុកចិត្តខ្ពស់។
សុវត្តិភាព និងសុខភាពរបស់និយោជិត
TCSAT ផ្ដល់ឱកាសការងារដល់និយោជិត ដែលមានជំនាញជាង ៤០០នាក់។ និយោជិតមកពីប្រទេស ជប៉ុន និង សិង្ហបុរី នឹងត្រូវប្រតិបត្តិការនៅប្រទេសថៃផ្ទាល់ ដើម្បីចែករំលែកជំនាញបច្ចេកទេស និងបទពិសោធន៍នៃការគ្រប់គ្រង។ TCSAT នឹងបង្កើតនូវបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុកភាព ដល់និយោជិតទាំងអស់។ គណៈគ្រប់គ្រង នឹងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ លើបទដ្ឋានសុវត្ថិភាព និងការពារទុកជាមុនលើគ្រោះថ្នាក់ផ្សេងៗ ដែលអាចមាននៅពេលកំពុងបំពេញការងាររបស់និយោជិត។ និយោជិត និងអ្នកទស្សនាក្នុងរោងចក្រ នឹងត្រូវពាក់សម្លៀកបំពាក់ ជាមួយសម្ភារការពារមុនពេលចូលរោងចក្រ។ ចំពោះអ្នកគ្រប់គ្រងទាំងអស់ ត្រូវបានបណ្ដុះបណ្ដាលដោយក្រុមហ៊ុនជំនាញប្រឹក្សាយោបល់ពីខាងក្រៅ អំពីបញ្ញត្តិនានាក្នុងប្រទេស និងការនិតិវិធីអនុវត្តជាសកល។ អាហារដ្ឋាន នឹងផ្ដល់នូវម្ហូមអាហារមានជីវជាតិ បែបថៃ និងជប៉ុន ដើម្បីជំរុញសុខភាព និងផាសុកភាពរបស់និយោជិត។ ទីតាំងសម្រាកលំហែ ទីលានបាល់ទាត់ នឹងជួយសម្រាលការនឿយហត់របស់និយោជិតផងដែរ។
ការគ្រប់គ្រង សមត្ថភាពបើកបរ និង ដំណើរការរថយន្ត
(អត្ថបទពាណិជ្ជកម្ម)