អត្ថបទពាណិជ្ជកម្ម
គ្រូបង្រៀន​ម្នាក់​មានសំណាង​បានឈ្នះ​រង្វាន់ ១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​
25, Apr 2019 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់ដៃ​បុរស​ម្នាក់​ដែលមាន​ឈ្មោះ ថាំ ស៊ីនួន អាយុ ៣៣ ឆ្នាំ បច្ចុប្បន្ន​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ស្ទឹងតូច​ក្រោម ស្រុក​សំឡូត ខេត្តបាត់ដំបង​។
 
​នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល លោក ថាំ ស៊ីនួន បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ លោក​មានមុខរ​បរជា​គ្រូបង្រៀន​នៅឯ​ស្រុក​សំឡូត ខេត្តបាត់ដំបង ប៉ុន្តែ​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ លោក​បាន​មកលេង​ស្រុកកំណើត ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​ផ្អាវ ឃុំ​រនាម ស្រុក​ទ្រាំង ខេត្តតាកែវ និង​បាន​ទិញ​ខា​រ៉ា​បាវ​ពី​ផ្ទះ​អ្នកលក់ ដែល​ស្ថិត​នៅក្បែរ​ផ្ទះ​ទទួលទាន​។ លុះ​ពេល​គាស់ ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ 


 
​លោក​បាន​បន្តទៀតថា សព្វថ្ងៃនេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ គឺមាន​ភាពលំបាក​គួរសម ព្រោះ​គ្មាន​មុខរបរ​អ្វី ក្រៅពី​មាន​អាជីព​ជា​គ្រូបង្រៀន​តែប៉ុណ្ណោះ ហើយក៏​ពិការភាព​ដៃ​ម្ខាង​ទៀត​។ លោក​បាន​បន្ត​ឱ្យដឹងទៀតថា ចំពោះ​ការ​ឈ្នះ​រង្វាន់​នេះ វា​គឺជា​រឿង​ចែដ​ន្យ​បំផុត គ្រាន់តែ​ឃើញ​ត្រូវ​រង្វាន់​លោក មាន​អារម្មណ៍​រំភើប​សប្បាយចិត្ត​ជាខ្លាំង ហើយក៏​ស្រែកប្រាប់​អ្នកជិតខាង​ឱ្យជួយ​ពិនិត្យមើល និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន តាម​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​។ លោក​ថា ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល​នេះ លោក​នឹង​យក​មួយចំនួន​ទិញ​សងបំណុល​គេ និង​ទិញ​ដី​សង់ផ្ទះ ហើយ​ទុក​មួយចំនួនទៀត សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។ 


 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ​។​
​សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕







 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com