សល់​ត្រឹមតែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ម្ចាស់​រង្វាន់​មាស​សុទ្ធ ២ គីឡូក្រាម​ពី Mazda នឹង​បង្ហាញខ្លួន​
អត្ថបទពាណិជ្ជកម្ម
សល់​ត្រឹមតែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ម្ចាស់​រង្វាន់​មាស​សុទ្ធ ២ គីឡូក្រាម​ពី Mazda នឹង​បង្ហាញខ្លួន​
25, Apr 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
បន្ទាប់ពី​ឃើញ​ម្ចាស់​មាស​សុទ្ធ ១ គីឡូក្រាម រដូវ​កាល​ទីមួយ​រួចមក កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុន​លក់​រថយន្ត Mazda បានចាប់ផ្តើម​កម្មវិធី​ឈ្នះ​មាស​សុទ្ធ ២​គីឡូក្រាម រដូវ​កាល​ទី​២​។ ការដាក់ចេញ​ប្រូ​មូ​សិន​ថ្មី​នេះ គឺ​ដោយសារតែ​មានការ​សំណូមពរ​ជាច្រើន​ពី​សំណាក់​អតិថិជន ។​
 
​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩​នេះ ពោលគឺ​នៅសល់តែ​២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ Mazda នឹង​ចាប់​រង្វាន់​មាស​សុទ្ធ ២​គីឡូក្រាម  ដែលមាន​ការចូលរួម​ពី​តារា​កំប្លែង​ល្បីឈ្មោះ នាយ គ្រឿន ជាមួយនឹង​ការផ្សាយ​ផ្ទាល់ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ MazdaCambodia និង HGB Group Cambodia ផងដែរ​។​


 
​ក្រៅពី​មាស​សុទ្ធ​ទម្ងន់ ២ គីឡូក្រាម ក្រុមហ៊ុន Mazda ក៏មាន​ចែក​រង្វាន់​ជាច្រើន​ទៀត ដូចជា​មាស​សុទ្ធ​កន្លះ​គីឡូ​, ៥ តម្លឹង , ២ តម្លឹង​, ១ តម្លឹង , ៥ ជី និង ១ ជី ដែល​សរុប​មាន​ចំនួន​ជាង ៨០០ រង្វាន់ ស្មើនឹង​មាស​សុទ្ធ​ជាង ៦ គីឡូក្រាម (១៦០ តម្លឹង​) ជូន​អតិថិជន​គ្រប់ៗ​គ្នា​។​
 
​ប្រញាប់​ឡើង​! អតិថិជន​ដែល​មិនទាន់បាន​ជាវ​រថយន្ត Mazda គឺមាន​ឱកាស​ដល់​ត្រឹម​ថ្ងៃទី ៣០ ខែ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ​។​
 
​សូម​ទស្សនា​រូបភាព កម្មវិធី​ចាប់​រង្វាន់​ប្រ៉ូ​ម៉ូ​សិន​មាស​សុទ្ធ​១​គីឡូក្រាម​រដូវ​ការ​ទី​១៖
 
 
 
​សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​៖
 
- Mazda Cambodia សាខា​ព្រះមុនីវង្ស អគារ​លេខ​៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ ទូរ​សព្ទ​លេខ 095 999 599​។​
- Mazda Cambodia សាខា ពោធិចិនតុង អគារ​លេខ ២៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ ទូរ​សព្ទ​លេខ 095 999 699៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com