អត្ថបទពាណិជ្ជកម្ម
Vivo បញ្ចុះតម្លៃ​ពិសេស ទៅលើ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន Vivo Y91C
25, Apr 2019 , 5:01 pm        
រូបភាព
ដោយ: ថ្មីៗ
​មួយរយៈ​ពេល​ចុង​ក្រោយនេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ពិត​ជាមាន​សន្ទុះ​នៃ​ការគាំទ្រ​ខ្លាំង គួរ​ឲ្យ​កត់សម្គាល់​មែនទែន មិន​ថា​ទៅលើ​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល V ឬ​ត្រកូល Y នោះទេ​។ រាល់​ការបញ្ចេញ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នីមួយៗ សុទ្ធ​សឹង្ហ​តែមាន​សោភ័ណភាព និង​គុណភាព​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អតិថិជន ដែល​តែងតែ​គាំទ្រ​ផលិតផល​ស្មា​ត​ហ្វូ​ន vivo កាន់​តែមាន​ទំនុកចិត្ត និង​ភាពជឿជាក់​។​
 
​ថ្មីៗ​នេះ vivo បាន​បញ្ចេញ​ទៅលើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ​របស់ខ្លួន ពីរ​ម៉ូ​ឌែ​ល​គឺ V15|V15Pro ដែល​បច្ចុប្បន្ន សង្កេតឃើញថា​កំពុង​តែមាន​សន្ទុះ​គាំទ្រ​ខ្លាំង​គួរ ឲ្យ​កត់សម្គាល់​ផងដែរ ពី​អ្នក​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​។ ដូច្នេះហើយ ទើប​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ពិសេស ទៅលើ​ស្មា​ត​ហ្វូ​ន vivo Y91C ដែលមាន​តម្លៃ $149 នៅត្រឹមតែ $139 ប៉ុណ្ណោះ​។ សម្រាប់​ការបញ្ចុះ​តម្លៃ​ពិសេស​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ​២០១៩​នេះ​តទៅ​។​




 
​ចំពោះ​លក្ខណៈសម្បត្តិ របស់​វា​វិញ​មាន​ដូចខាងក្រោម​៖
 
-    ប្រើ​បន្ទះ​ឈី​ប MediaTek 6762R, CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2 GHz
-    មាន​រ៉េ​ម 2GB, អង្គ​ផ្ទុក​ទិន្នន័យ 32GB និង​អាច​ថែម​ក្រៅ​បាន 256GB
-    មាន​ថ្ម​ទំហំ 4030 mAh
-    ដំណើរការ​ដោយ Android 8.1 និង​ស្បែក Interface ប្រភេទ Funtouch OS 4.5
-    អេក្រង់ 6.22 អ៊ី​ញ FullView-Display ក្នុង​កម្រិត​បង្ហាញ​រូបភាព HD+ (1520 x 720) pixels
-    មាន​កាមេរ៉ា​មុខ​ទំហំ 5MP, កាមេរ៉ា​ក្រោយ 13MP
-    អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ​
-    មានមុខ​ងារ Face Unlock
-    មាន​បី​ពណ៌ Fusion Black / Ocean Blue / Sunset Red
 
​សូមបញ្ជាក់ថា លោកអ្នក​អាច​ស្វែងរក​ជាវ ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល vivo Y91C នេះ​បាន ជាមួយ​តម្លៃ​ត្រឹមតែ ១៣៩ ដុល្លារ នៅតាម​បណ្តា​ហាង លក់​ទូរ​សព្ទ​នានា ក្នុងប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃនេះ​តទៅ​។ តោះ​! នៅចាំ​អី​ទៀត រួសរាន់​ឡើង ឱកាស​ពិសេស បានមក​ដល់​ហើយ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com