កីឡាជាតិ
ជាតិ
កោះកុង រតនគិរី អមដំណើរ៦ក្រុមផ្សេងទៀតឡើងទៅវគ្គ១/៤ពានសម្តេច ហ៊ុន សែន សកម្មភាពប្រកួតរវាងក្រុមតាកែវ(អាវលឿង)ជាមួយក្រុមរតនៈគិរី, រូបភាពពី CNCC
× ក្រុមបាល់ទាត់ខេត្តកោះកុង និងរតនៈគិរីជាសមាជិកចុងក្រោយ ដែលបានឈ្នះកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ(១/៤)នៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បន្ទាប់ពីពួកគេបានយកឈ្នះគូប្រកួតរៀងៗខ្លួននៅថ្ងៃនេះ។
ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួននាការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់ខេត្តកោះកុង និងរតនៈគិរី បានអមដំណើរជាមួយ៦ក្រុមផ្សេងទៀតឡើងទៅវគ្គ១/៤ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។ ក្នុងនោះក្រុមម្ចាស់ផ្ទះកោះកុងបានយកឈ្នះស្វាយរៀងក្នុងលទ្ធផល ៣-២ ខណៈក្រុមម្ចាស់ផ្ទះរតនៈគិរីបានយកឈ្នះតាកែវ ៣-១។
ក្រុមទាំង៨ ដែលឈ្នះកៅអីឡើងទៅវគ្គបន្តពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តរួមមាន សៀមរាប កែប ព្រៃវែង កំពត កំពង់ធំ ត្បូងឃ្មុំ កោះកុង និងរតនៈគិរី។ ការចាប់ឆ្នោតវគ្គនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ៕
Tag:
បាល់ទាត់
កោះកុង
រតនៈគិរី
Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com