កីឡាជាតិ
ជាតិ
កោះកុង រតនគិរី អមដំណើរ​៦​ក្រុម​ផ្សេង​ទៀត​ឡើងទៅ​វគ្គ​១/៤​ពាន​សម្តេច ហ៊ុន សែន​
25, Apr 2019 , 5:10 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមតាកែវ(អាវលឿង)ជាមួយក្រុមរតនៈគិរី, រូបភាពពី CNCC
សកម្មភាពប្រកួតរវាងក្រុមតាកែវ(អាវលឿង)ជាមួយក្រុមរតនៈគិរី, រូបភាពពី CNCC
ដោយ:
​ក្រុមបាល់ទាត់​ខេត្តកោះកុង និង​រតនៈគិរី​ជា​សមាជិក​ចុងក្រោយ ដែល​បានឈ្នះ​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤)​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នៅថ្ងៃនេះ​។​

 
​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​នា​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រុមបាល់ទាត់​ខេត្តកោះកុង និង​រតនៈគិរី បាន​អមដំណើរ​ជាមួយ​៦​ក្រុម​ផ្សេងទៀត​ឡើងទៅ​វគ្គ​១/៤​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​។ ក្នុងនោះ​ក្រុម​ម្ចាស់ផ្ទះ​កោះកុង​បាន​យកឈ្នះ​ស្វាយរៀង​ក្នុង​លទ្ធផល ៣-២ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​រតនៈគិរី​បាន​យកឈ្នះ​តាកែវ ៣-១​។​


 
​ក្រុម​ទាំង​៨ ដែល​ឈ្នះ​កៅអី​ឡើងទៅ​វគ្គ​បន្ត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​រួមមាន សៀមរាប កែប ព្រៃវែង កំពត កំពង់ធំ ត្បូងឃ្មុំ កោះកុង និង​រតនៈគិរី​។ ការចាប់​ឆ្នោត​វគ្គ​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕  
 

Tag:
 ​បាល់ទាត់​
  កោះកុង​
  រតនៈគិរី​
  Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com