អត្ថបទពាណិជ្ជកម្ម
បុរី ឌឹផ្លរ៉ា ផ្តល់ការបញ្ចុះតម្លៃពិសេសមិនធ្លាប់មាន និងការចាប់យករង្វាន់បន្ថែម រហូតដល់ថ្ងៃទី៣១ មេសា
× ភ្នំពេញ៖ បុរី ឌឹផ្លរ៉ា ផ្លូវជាតិលេខ ៦A ប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃរហូតដល់ទៅ ៣,០០០ ដុល្លារ សម្រាប់ការកក់ប្រភេទវីឡាឃ្វីន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៩។ អតិថិជនមិនត្រឹមតែទទួលបាននូវការបញ្ចុះតម្លៃពិសេសនេះនោះទេ ថែមទាំងបានចាប់រង្វាន់បន្ថែមផងដែរ ដែលមានរង្វាន់មានទូរទស្សន៍ ម៉ាស៊ីនបោកសម្លៀកបំពាក់ និងទូរសព្ទដៃទំនើប iPhone XS max ដែលជាកាដូលើកទឹកចិត្តបន្ថែម ក្នុងឱកាសដែរ ឌឹ ផ្លរ៉ា ចូលរួមក្នុងការតាំងពិព័រណ៍លំនៅដ្ឋាន ដែលរៀបចំនៅអគារកោះពេជ្រ ពីថ្ងៃទី២៦ និងទី២៧ មេសានេះ។
អតិថិជនគ្រាន់តែកក់មុន ត្រឹមតែ ៥,០០០ដុល្លារ និងបង់ចំនួន៧០៧ដុល្លារក្នុងមួយខែ រយៈពេល២០ឆ្នាំ នឹងទទួលបានផ្ទះ ប្រភេទវីឡាកូនកាត់-LH1 មួយដ៏ស្រស់ស្អាត។ ជាមួយគ្នានេះក្រុមហ៊ុន ក៏មានសហការជាមួយធនាគារ ដើម្បីងាយស្រួលក្នុងការបង់រំលស់ផងដែរ ដូចជា ធនាគារ កាថេ RHB, CIMB និងធនាគារផ្សេងៗទៀត។
ក្រៅពីប្រូម៉ូសិនពិសេសមិនធ្លាប់មាននេះ គម្រោង បុរី ឌឹ ផ្លរ៉ា ក៏មានកាដូបន្ថែម ដូចជាទូរតាំងទូរទស្សន៍ ទូរតាំងសម្ភារ ម៉ាស៊ីនបឺតផ្សែង និងទូរចង្ក្រានបាយលើ-ក្រោម ដែលផ្តល់ភាពងាយស្រួល និងបន្ថែមភាពស្រស់ស្អាតដល់គេហដ្ឋានលោកអ្នកមួយកម្រិតទៀត។ គម្រោង បុរី ឌឹ ផ្លរ៉ា មានប្រភេទផ្ទះដូចជា វីឡាឃ្វីន (Queen Villa) វីឡាភ្លោះ (Twin-Villa) វីឡាកូនកាត់ (Link-House) ហ្សបហោស៍ (Shop House) ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ២០០ហិតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមានសួនសត្វសាហារី សណ្ឋាគារលំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗ ជាច្រើនទៀត។
បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងប្រទេសកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋាន តាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នា ក្នុងបំណងផ្តល់ឱ្យអតិថិជនរស់នៅ ក្នុងលំនៅដ្ឋានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខ ក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/087 366 886 ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com