កីឡាអន្តរជាតិ
អន្តរជាតិ
គ្មាន Salah និង Hazard តែមាន Pogba ក្នុង​ជម្រើស​១១​នាក់​ល្អ​បំផុត​ប្រចាំឆ្នាំ PFA Team
25, Apr 2019 , 10:19 pm        
រូបភាព
Paul Pogba ខ្សែបម្រើ​ក្រុម Manchester United ជាប់​ក្នុង​ជម្រើស​កីឡាករ​១១​នាក់​ល្អ​បំផុត ប្រចាំឆ្នាំ​២០១៩ PFA Team of the Year ជាមួយ​កីឡាករ​១០​នាក់​ទៀត​ដែល​ជ្រើស​ពី Manchester City និង Liverpool​។​


 
Man City មាន​កីឡាករ​ដល់​ទៅ ៦​រូប​ដែល​ត្រូវបាន​ជ្រើស​ក្នុងចំណោម​១១​នាក់ រួមមាន​អ្នកចាំទី Ederson, ខ្សែការពារ Aymeric Laporte, ខ្សែបម្រើ Bernardo Silva និង Fernandinho រួមទាំង​ខ្សែប្រយុទ្ធ Sergio Aguero និង Raheem Sterling ។​


 
៤​រូ​មកពី Liverpool មាន​ខ្សែការពារ​៣​រូប Andrew Robertson, Trent-Alexander Arnold និង Virgil van Dijk រួមជាមួយ​ខ្សែប្រយុទ្ធ Sadio Mane​។​
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងការ​សម្រេច​ជ្រើស​យក Pogba ក្នុងចំណោម​កីឡាករ​ល្អ​១១​នាក់​ប្រចាំ​ក្របខណ្ឌ​អង់គ្លេស​រដូវ​កាល​នេះ ប៉ុន្តែ​បែ​ជា​គ្មាន Mohamed Salah, Pierre-Emerick Aubameyang និង Eden Hazard ទៅវិញ​។​


 
PFA Team ប្រចាំឆ្នាំ មានការ​បោះឆ្នោត​គាំទ្រ​តាមរយៈ​សមាជិក​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​អាជីព​អង់គ្លេស រួមជាមួយ​កីឡាករ​ដែល​ពាក់ព័ន្ធ​។​
 
​នេះ​ជា​រដូវ​កាល​ទី​២​ជាប់​គ្នា​ផងដែរ សម្រាប់​ក្រុម​មេឃ​ខៀវ​ក្រោម​ការដឹកនាំ​របស់លោក Pep Guardiola ដែលមាន​ចំនួន​កីឡាករ​ច្រើនជាងគេ​សម្រាប់​ជម្រើស​១១​នាក់​ល្អ​បំផុត​ប្រចាំឆ្នាំ ពោល​កាលពី​រដូវ​កាល​មុខ​មាន​ចំនួន​៥​រូប​៕
 

Tag:
 បាល់ទាត់​
  PFA Team of the Year
  Paul Pogba
© រក្សាសិទ្ធិដោយ thmeythmey.com