អាកាសធាតុ​ក្ដៅ​ខ្លាំងក្រសួង​ឱ្យ​សិស្ស​រៀន​ពេលព្រឹក​ចេញ​ម៉ោង​១០​កន្លះ ថ្ងៃ​ចូល​ម៉ោង​១​កន្លះ​
ជាតិ
សង្គមជាតិ
អាកាសធាតុ​ក្ដៅ​ខ្លាំងក្រសួង​ឱ្យ​សិស្ស​រៀន​ពេលព្រឹក​ចេញ​ម៉ោង​១០​កន្លះ ថ្ងៃ​ចូល​ម៉ោង​១​កន្លះ​
25, Apr 2019 , 8:05 pm        
រូបភាព
ក្នុង​រដូវ​កាលដែល​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានស្នើ​ទៅគ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ ឱ្យ​បង្រួម​ម៉ោង​សិក្សា​ចំនួន​កន្លះ​ម៉ោង គឺ​ពេលព្រឹក​ចូលរៀន​ម៉ោង ៧ ចេញ​ម៉ោង​១០​កន្លះ ដែលជា​ធម្មតា​ចេញ​ម៉ោង​១១ រីឯ​ពេល​រសៀល ធ្លាប់​ចូលរៀន​ម៉ោង​១ ត្រូវ​ពន្យា​រដល់​ម៉ោង​១​កន្លះ និង​ចេញ​ម៉ោង​៥​។​


 
 
​តាម​ការពន្យល់​របស់​ក្រសួង​អប់រំ ក្នុង​រដូវប្រាំង​ឆ្នាំនេះ អាកាសធាតុ​ក្ដៅ​ខ្លាំង និង​អាចមាន​សីតុណ្ហភាព​លើសពី ៤០ អង្សា ពិសេស​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់​ម៉ោង ២​រសៀល​។ ដូច្នេះ​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ហានិភ័យ និង​ចៀសវាង​ជំងឺ​ផ្សេងៗ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ និង​ការបំពេញ​ការងារ​រប​ស់សិ​ស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ក៏ដូចជា​កុមារ​តូចៗ ក្រសួង​ស្នើឱ្យ​គ្រប់​គ្រឹះស្ថាន​ទាំងអស់​បង្រៀន​ពេលព្រឹក​ចេញ​ម៉ោង ១០​កន្លះ និង​ពេល​រសៀល​ចូល​ម៉ោង​១​កន្លះ​។ យ៉ាងណា ការអនុវត្ត​តាម​គោលការណ៍​ធម្មតា​ឡើងវិញ នៅពេល​ផុត​រដូវក្ដៅ​។ នេះ​បើ​យោងតាម​លិខិត​របស់​ក្រសួង​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៥ មេសា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com