ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​ឧស្សាហ៍​បែកញើស​ច្រើនៗ​មែន​ទេ​? កុំ​បារម្ភ​អី សាក​វិធី​ទាំងនេះ​សិន​!!!
26, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​រដូវ​ដ៏​សែន​ក្តៅ​នេះដែរ ខ្ញុំ​ដឹងថា អ្នកនឹង​ចៀស​មិន​ផុត​ឡើយ​ពី​ការ​បែកញើស​ពេញ​ខ្លួន ហើយក៏​មិន​ចង់​ចេញពីផ្ទះ​ប៉ុន្មាន​ដែរ​។ យ៉ាងណាមិញ មាន​មនុស្ស​មួយចំនួន​ដែល​ចេះតែ​ក្តៅ​ជាប់ រហូតដល់​បែកញើស​ច្រើនៗ រហូតដល់​ស្ថានភាព​មួយ​ដែល​មិន​ផ្តល់​ផាសុកភាព និង​មាន​ភាព​អាម៉ាសមុខ​ថែម​ទៀតផង​។ រឿងនេះ​ទំនងជា​ងាយ​នឹងធ្វើ​ឲ្យ​មានការ​ប្រឡាក់​សើម​អាវ​នៅក្រោម​ក្លៀក និង​ខ្នង​ជាមិនខាន ដែល​វា​ប៉ះពាល់​ដល់​អនាម័យ​ផ្ទាល់ខ្លួន​ថែមទៀត​ផង​។



ដូច្នេះហើយ ខ្ញុំ​សូម​ណែនាំ​អំពី​វិធី​ទប់ស្កាត់​ការ​បែកញើស​ច្រើនៗ​ដូចខាងក្រោម​នេះ​៖
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​សារធាតុ Astringent ដែលមាន​ក្នុង​ទឹកខ្មេះ​ប្រភេទ​នេះ​អាចជួយ​សម្រួល​ដល់​ការចេញ​ញើស​ច្រើនៗ​បាន​។ អ្នក​គ្រាន់តែ​ជ្រលក់​សម្លី​មួយ​ចូលទៅក្នុង​ទឹកខ្មេះ​នេះ ហើយ​យក​វា​ទៅ​លាប​នៅ​កន្លែង​ដែល​បែកញើស​ច្រើន​បំផុត​ដូចជា ក្លៀក បាតដៃ ឬ​បាតជើង នោះ​វា​នឹង​បន្ថយ​ការ​បែកញើស​បាន​។ 
 
​ចៀសវាង​អាហារ​ហិ​រ​
 
​កាលណា​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ហិ​រ​ច្រើន នោះ​កម្តៅ​ក្នុង​ខ្លួន​នឹង​កើនឡើង ហើយក៏​បង្កើត​ញើស​កាន់តែច្រើន​ផងដែរ​។ បើសិនជា​អាច អ្នក​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ហិ​រ​សិន​។ 
 
​ដំឡូងបារាំង​
 
​រុក្ខជាតិ​មឺ​ម​មួយ​នេះ​មាន​ប្រសិទ្ធភាព​ដែរ​ក្នុងការ​បឺត​ស្រូប​សំណើម​ច្រើនៗ និង​អាច​ទប់ស្កាត់​ការ​បែកញើស​ច្រើនៗ​ផងដែរ​។ យក​ល្អ​គួរតែ​ដាក់​ចំណិត​ដំឡូងបារាំង​ដុស​នៅ​កន្លែង​ដែល​បែកញើស​ច្រើន ហើយ​ទុក​ឲ្យ​វា​ស្ងួត​។ នោះ​វា​នឹង​បង្ហាញ​ប្រសិទ្ធភាព​របស់​វា​ហើយ​។ 

​រក្សា​ការហាត់​ប្រាណ​
 
​ថ្វីបើ​រឿងនេះ​ស្តាប់​មើលទៅ​ច​ម្លែ​ង​ក៏ដោយ តែ​ការហាត់​ប្រាណ​អាចជួយ​សម្រួល​ដល់​ការ​បែកញើស​បាន​។ បើសិនជា​អ្នក​កាន់តែ​ធាត់ យក​ល្អ​គួរតែ​ព្យាយាម​សម្រក​ទម្ងន់​ខ្លះ​ទើប​ជា​រឿង​ល្អ​។ 
 
​ញ៉ាំ​តែ​ខ្មៅ​
 
​ការ​ញ៉ាំ​តែ​ខ្មៅ​ក៏​ជំរុញ​ដល់​ការ​បែកញើស​តិចតួច​ដែរ ដោយសារតែ​វា​មាន​ប្រសិទ្ធភាព​ជួយ​បន្សាប​ការ​បែកញើស ព្រមទាំង​ទប់ស្កាត់​ក្រពេញ​ញើស​កុំ​ឲ្យ​ធ្វើការ​ខ្លាំងពេក​។ សារធាតុ Tannic Acid របស់​តែ​នេះ នឹង​ទៅ​ទប់ស្កាត់​កន្លែង​ដែល​ចេញ​ញើស​ច្រើន​បំផុត​។ ក៏​អាច​យក​ថង់​តែ​ដែល​ប្រើ​រួច​ពី​ថង់​ដាក់​ក្រោម​ក្លៀក ឬ​បាតដៃ ឬ​បាត់​ជើង ឬ​កន្លែង​ដែល​បែកញើស​ច្រើន​បំផុត​រយៈពេល ១៥​នាទី ហើយ​ចាំ​លាង​ចេញ ក៏មាន​ប្រសិទ្ធភាព​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com