ជាតិ
លោក ចាន់ ចេស្ដា ឡើងជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​
26, Apr 2019 , 12:26 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ លោក ចាន់ ចេស្ដា ដែលជា​អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវបាន​ដំឡើង​ឋានៈ​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​នេះ​ដដែល​។ ការតែងតាំង​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២៣​ខែមេសា​។​



​គួរ​បញ្ជាក់ថា លោក ចាន់ ចេស្ដា គឺជា​អតីត​អភិបាល​ខេត្តកំពត មុននឹង​លោក​ត្រូវបាន​ផ្លាស់​មកជា​អនុរដ្ឋលេខាធិការ ហើយ​ដែល​ត្រូវ​ដំឡើង​ជា​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​នៅពេលនេះ​។​


ជាមួយគ្នានេះ​កីឡាករ ចាន់ វឌ្ឍនាកា ដែលជា​កូនប្រុស​បង្កើត​របស់លោក ចាន់ ចេស្ដា បាន​ចូលរួម​ត្រេកអរ​ឪពុក​ខ្លួន​ដែល​ទទួល​មុខងារ​ខ្ពស់ជាង​មុន​។ កីឡាករ​បាល់ទាត់​ឆ្នើម​របស់​កម្ពុជា​រូបនេះ​បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា​៖«​ចូលរួម​អបអរ ពុក នៅពេល​បាន​លឺដំណឹង​នេះ សង្ឃឹមថា​ពុក​នឹង​កាន់​ល្អប្រសើ​ជាមួយនឹង​ការងារ របស់​ពុក ជូនពរ សុខភាព​ល្អ សំរេច​រាល់​ការងារ អរគុណ​សំរាប់​រយះពេល ២៥​ឆ្នាំ​មកនេះ ចំពោះ​ការមើល​ថែរក្សា​រូបខ្ញុំ​កន្លងមក​»៕
 


Tag:
 ចាន់ ចេស្តា
© រក្សាសិទ្ធិដោយ thmeythmey.com