ជាតិ
សិល្បះ
២៥ខេត្ត/រាជធានី
ចម្រៀងដូនតាព្នង អន្ទងចិត្តភ្ញៀវទេសចរជាតិ-អន្តរជាតិ
× មណ្ឌលគិរី៖ «តាលំ» ជាបទចម្រៀងរបាំប្រពៃណីរបស់ជនជាតិព្នង ត្រូវបានកញ្ញា ហ៊ុនម៉ាលី ច្រៀងមួយឃ្លាយ៉ាងពីរោះរណ្តំចិត្តអ្នកស្តាប់។ អត្ថន័យបទចម្រៀង«តាលំ»របស់ជនជាតដើមភាគតិចព្នងដែលកញ្ញា សុទ្ធ ហ៊ុនម៉ាលី បានច្រៀងនេះ គឺបង្ហាញពីការប្រមូលផល«ផ្លែកប្បាស»របស់កំលោះក្រមុំជនជាតិព្នង ដែលពួកគាត់យកទៅត្បាញជាសម្លៀកបំពាក់និងរបស់ប្រើប្រាស់ផ្សេងៗ។ ជាកូនជនជាតិដើមភាគតិចព្នងរស់នៅភូមិក្រង់តេះ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កញ្ញាវ័យ២៣ឆ្នាំ ហ៊ុនម៉ាលី កំពុងយកចិត្តទុកដាក់បន្តថែរក្សានិងលើកកម្ពស់សម្បត្តិវប្បធម៌ខ្លួននៅក្នុងទឹកដីកំណើត។ ទន្ទឹមនឹងនេះ កញ្ញា ម៉ាលី ចង់បង្ហាញមរតកដូនតាជនជាតិព្នងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកកម្សាន្តនៅខេត្តមណ្ឌលគីរី សិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។
សូមអញ្ជើញទស្សនាវីដេអូខ្លី ដូចតទៅ៖
Tag:
ជនជាតិដើមភាគតិចព្នង
មណ្ឌលគិរី
ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com