អត្ថបទពាណិជ្ជកម្ម
កក្រើកទាំងរឿង Avengers និងទូរសព្ទ OPPO Avengers នៅផ្សារ Aeon ទាំង២ទីតាំង
× គ្រាន់តែថ្ងៃដំបូងនៃការចាប់ផ្តើម ចាក់បញ្ចាំងខ្សែភាពយន្ត Marvel‘s Avenger Endgame ភ្លាម គេសង្កេតឃើញមានក្រុមយុវវ័យរាប់រយនាក់ បានមកតម្រង់ជួរចាំមើលកុនរឿង Avengers ផង និងចោមរោមមើលទូរសព្ទ OPPO F11 Pro Avengers Limited Edition ដ៏ថ្មីសន្លាងផង ដែលពោរពេញដោយភាពទាក់ទាញ និងស្រស់ស្អាតខ្លាំងណាស់។
ព្រឹត្តិការណ៍ដ៏កក្រើក និងភ្ញាក់ផ្អើលនៅពេលនេះ បានកើតឡើងបន្ទាប់ពីទំព័រហ្វេសប៊ុកផ្លូវការ របស់ OPPO នៅកម្ពុជាបាន Posted នូវនីតិវិធី ចូលរួមលេងហ្គេមសប្បាយៗ សម្រាប់ Fan OPPO និង Fan Avengers ដូចជា Shared Posted របស់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ OPPO នៅកម្ពុជា នឹងមានឱកាសឈ្នះសំបុត្រកុន Avengers និងអាចឈ្នះរង្វាន់ទូរសព្ទ OPPO F11 Pro Avengers Limited Edition ទុកជាអនុស្សារីយ៍នៃប្រវត្តិសាស្ត្ររឿង Avenger Endgame ផងដែរ។ ការលេងហ្គេមនេះ ចាប់ផ្តើមពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ នៅរោងកុន Major Cineplex ទីតាំង Aeon Mall Phnom Penh និង Major Cineplex ទីតាំង Aeon Mall Sen Sok ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់។ អ្នកណាៗក៏ប្រាថ្នាចង់បានឱកាសបែបនេះដែរ។
ពួកគេមានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថាទូរសព្ទ OPPO Avengers បានបង្ហាញខ្លួនឡើង ចំថ្ងៃបញ្ចាំងរឿង Avengers បែបនេះឡើយ។ អ្នកគាំទ្រសុទ្ធតែបានសរសើរមិនដាច់ពីមាត់ ពីការរចនារបស់ OPPO Avengers ទាំងប្រអប់ទូរសព្ទ និងរូបរាងពិតរបស់វា គឺថាកប់តែម្តងមើលទៅឡើងHigh។ ទូរសព្ទ OPPO F11 Pro Avengers Limited Edition ដែលបានដាក់តាំង ក្នុងទូរកញ្ចក់នៃស្តង់ទាំងពីរទីតាំងនោះ គឺបានទាក់ទាញ Fan យ៉ាងច្រើន ឲ្យមានការចាប់អារម្មណ៍ និងបានសួរនាំពីតម្លៃរបស់វា ព្រមទាំងសមត្ថភាពរបស់វាគ្រប់ៗគ្នា។
មិនតែប៉ុណ្ណោះ Fan ខ្លះបានសួរថា ពេលណាទើបអាច Pre-Orderបានថែមទៀតផង។ ទាំងអស់នេះអាចបញ្ជាក់ឲ្យឃើញថា OPPO លេងមួយក្បាច់ ជាមួយ Major ឡើងផ្អើលរបស់គេមែន សូម្បីតែយើងខ្ញុំ ក៏ពិបាកទប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ទាក់ទាញរបស់វាដែរ។ នេះ OPPO ត្រឹមតែបង្ហាញរូបរាងខាងក្រៅ ឡើងផ្អើលប៉ុណ្ណឹងហើយ ចុះទម្រាំតែសមត្ថភាពខាងក្នុងរបស់វាដែលបានប្រៀបធៀបទៅនឹងកម្លាំង Hero ទាំង៦ទៀត ថាតើវាអស្ចារ្យប៉ុណ្ណាទៅលោកអើយ។ តោះទ្រាំមិនបានទេគ្នាយើងអើយ ទៅកាន់ផ្សារ Aeon1 និង Aeon2 អីឡូវនេះទាំងអស់គ្នា ដើម្បីមើលមានឱកាសឈ្នះសំបុត្រកុន និង ឈ្នះទូរសព្ទ OPPO F11 Pro Avengers Limited Edition ទោះមិនជាមិនសំណាង ក៏បានថតរូបជាប់វាដែរ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com