ជាតិ
នយោបាយជាតិ
មេដឹកនាំកម្ពុជា-វៀតណាម ឆ្លៀតជួបគ្នា ពេលទៅប្រជុំនៅចិន រូបពី AKP
× ពេលទៅចូលរួមវេទិការ «ខ្សែក្រវាត់ និងផ្លូវលើកទី២» នៅទីក្រុងប៉េកាំង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ង្វៀង សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានឆ្លៀតជួបពិភាក្សាការងារ និងពិសាអាហារជាមួយគ្នា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆាំ២០១៩។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សម្តេច ហ៊ុន សែន បានលើកឡើងពីការរីកចម្រើននិងកំណើតសេដ្ឋកិច្ចរបស់វៀតណាម។ AKP បានសរសេរពីប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីថា «យើង ពិតជារីករាយ ដែលបានពិភាក្សាផ្លាស់ប្តូរមតិប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក ដោយទទួលផ្លែផ្កា និងប្រសិទ្ធភាពលើបញ្ហាទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងពិភពលោក ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការល្អ»។
លោក ង្វៀង សួនហ្វ៊ុក ក៏បានវាយតម្លៃខ្ពស់ផងដែរ ពីការរីកចម្រើនរបស់កម្ពុជា។ AKP សរសេរពីសម្តីរបស់នាយករដ្ឋមន្ត្រីវៀតណាមថា «យើងពិតជាមានការរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ មន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ ដែលមានការយចិត្តទុកដាក់ខ្ពស់ចំពោះផលប្រយោជន៍ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រជុំក្នុងវេទិកា «ខ្សែក្រវាត់ និងផ្លូវលើកទី២» របស់ចិន នៅថ្ងៃទី២៥ ខែមេសា ហើយនឹងត្រឡប់កម្ពុជាវិញ នៅថ្ងៃទី២៩ ខែមេសា៕
Tag:
កម្ពុជា-វៀតណាម
ហុន សែន
ង្វៀង សួនហ្វ៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com